នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសប្រមូលឱសថចំនួន ៣ មុខ ដែលគ្មានចុះបញ្ជិកាមកកម្ទេចចោល។ ថ្នាំទាំង៣មុខនោះរួមមាន Cadipredsone 4 (Methy Prenisolone 4mg), ROXINATE (Roxithomycine 150mg) និង MOOV 7.5 (Meloxicam B.P 7.7mg)។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្នាំទាំង៣មុខខាងលើនេះនាំចូល និងចែកចាយដោយក្រុមហ៊ុនចំនួន ២ គឺ VIMEDIMEX-KH Pharmaceutical Co.,LTD និង Health Ltd ដោយក្រុមហ៊ុនទាំងនេះគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
ក្នុងចំណាត់ការនោះដែរ ក្រសួងសុំឲ្យប្រជាពលរដ្ឋដែលបានជួប ប្រទះឃើញជនណាកំពុងចែកចាយ ទិញ និងតាំងលក់ថ្នាំទាំង៣មុខខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដោយភ្ជាប់ជាមួយរូបភាពប្រភេទថ្នាំទាំង៣មុខ។
[embed-health-tool-bmi]