មហារីក ជាជំងឺសាហាវ បើកើតហើយ មានប្រភេទខ្លះអាចព្យាបាលជាសះស្បើយ ខ្លះទៀត អត់នោះទេ។ វិធីព្យាបាល ក៏មានច្រើនដែរ ដូចជាវះកាត់ ចាក់ថ្នាំ លេបថ្នាំគីមី និងប្រើកាំរស្មីព្យាបាលជាដើម។ ថ្មីៗនេះ អូស្ត្រាលីប្រើពន្លឺភ្លើង ពិសោធការព្យាបាលមហារីកបានដោយជោគជ័យ។
ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Hudson និងសាកលវិទ្យាល័យ Swinburne របស់អូស្ត្រាលី បញ្ជាក់ថា វិធីព្យាបាលថ្មីនេះ អាចធ្វើឲ្យវិធីព្យាបាលតាមការវះកាត់ រួមផ្សំនឹងការលេបថ្នាំ និងចាក់ថ្នាំ ទៅជាហួសសម័យ។
អ្នកស្រាវជ្រាវ ពិសោធវិធីព្យាបាលថ្មី ដោយប្រើថ្នាំ IXV-PO2 និងពន្លឺភ្លើង ដើម្បីសម្លាប់កោសិកាមហារីកក្រពេញអូវែ នៅក្នុងកូនចានពិសោធន៍។ នៅពេលអ្នកវិទ្យាសាស្ត្រ យកកោសិកាមហារីកទៅដាក់ជិតពន្លឺភ្លើងក្នុងរយៈចម្ងាយជាក់លាក់មួយ ថ្នាំ IXV-PO2 ក្លាយជាសារធាតុបំផ្លាញកោសិកាមហារីក។
លោក Andrew Stephens អ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ Hudson បញ្ជាក់ថា “យើងពិសោធជាច្រើនលើក នៅក្នុងមន្ទីរពិសោធន៍ ហើយវាពិតជាមានប្រសិទ្ធភាព ក្នុងការសម្លាប់កោសិកាដុំសាច់មហារីក…”។ ផ្ទុយការវិធីព្យាបាលមុនៗ ការប្រើ ថ្នាំ IXV-PO2 មិនតម្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងបន្ទប់ងងឹតរយៈពេលច្រើនសប្ដាហ៍ ឬច្រើនខែនោះទេ ក្រោយការព្យាបាល។
អត្ថបទពាក់ព័ន្ធ៖
- មានខ្លាញ់ច្រើនក្នុងខ្លួន ប្រឈមកើតមហារីកច្រើនប្រភេទ
- ពិសខ្យាដំរី មួយលីត្រ តម្លៃខ្ពស់ជាង ១០លានដុល្លារ ព្រោះផលិតជាថ្នាំព្យាបាលមហារីកបាន
[embed-health-tool-bmi]