យើងដឹងហើយថា មេរោគអេដស៍ (HIV) ឆ្លងតាមរយៈការរួមភេទ ជាពិសេសចំពោះអ្នកឧស្សាហ៍ទៅរកអីៗខាងក្រៅ ហើយការពារអត់ត្រឹមត្រូវ ឬភ្លាត់ជាដើម។ តែក៏មានករណីចៃដន្យខ្លះដែរ ដែលអ្នកខ្លះប៉ះឈាមមានផ្ទុកមេរោគនេះដោយផ្ទាល់ ដូចជា ការធ្វេសប្រហែសធ្វើឲ្យខ្ទាតឈាមប៉ះនៅក្នុងមន្ទីរពិសោធន៍ ឬការជួយជនរងគ្រោះ ដោយគ្រោះថ្នាក់ណាមួយជាដើម។
ក្រោយប៉ះឈាមដែលដឹងច្បាស់ ឬសង្ស័យថាមានផ្ទុកមេរោគអេដស៍ ជាទូទៅ មានការណែនាំឲ្យទៅតេស្ដឈាមរកមេរោគនេះ។ ការតេស្ដឈាមភ្លាមៗ ភាគច្រើនពុំអាចពិនិត្យឃើញមេរោគអេដស៍ទេ។ ដូច្នេះ បើតេស្ដឈាមអវិជ្ជមាន ហើយនៅតែសង្ស័យ និងបារម្ភអំពីការឆ្លងមេរោគអេដស៍ទៀត តើគួរធ្វើដូចម្ដេច?
ឆ្លើយតបនឹងករណីនេះ អ្នកជំនាញបង្ការជំងឺ Task Force របស់អាមេរិក ណែនាំឲ្យលេបថ្នាំបង្ការទុកមុន ហៅថា (PrEP) ដែលអាចជួយការពារឆ្លងមេរោគអេដស៍។ អ្នកជំនាញថា ពេទ្យគួរឲ្យថ្នាំ PrEP ដល់អ្នកប្រឈមខ្ពស់នឹងឆ្លងជំងឺអេដស៍ ដោយឲ្យពួកគេផឹករាល់ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ប៉ូលិសវៀតណាម រកឃើញរោងចក្រផលិតស្រោមអនាម័យក្លែងក្លាយ
- ហ្វីលីពីនបារម្ភខ្លាំង ក្រោយប្រជាជនធ្វើការក្រៅប្រទេសខ្លួន តេស្តឃើញផ្ទុកមេរោគអេដស៍កើនឡើង
[embed-health-tool-bmi]