កាសប្រភេទដាក់ចូលត្រចៀកស្ដាប់សំឡេង មានទាំងប្រភេទ មានខ្សែ និងអត់ខ្សែ ហើយមានយុវជនជាច្រើនប្រើប្រាស់។ ពាក់ព័ន្ធការប្រើកាសនេះ ប្រសិនបើពួកម៉ាក ឬអ្នករួមការងារជាមួយយើង អត់មាន ឬភ្លេចយកតាមខ្លួន តើការឲ្យពួកគេខ្ចី ប្រើរួមគ្នាដូច្នេះ មិនអីទេ ឬបង្កបញ្ហាកម្រិតណា?
តាមពិត ត្រចៀករបស់យើង មានការការពារប្រឆាំងនឹងបាក់តេរី នោះគឺ អាចម៍ត្រចៀក ដែលវាអាចប្រឡាក់ជាប់នឹងកាស ក្រោយយើងពាក់កាសក្នុងត្រចៀក។ អាចម៍ត្រចៀក មិនបង្កគ្រោះថ្នាក់ទេ ហើយថែមទាំងជួយសម្អាត និងការពារត្រចៀករបស់យើងទៀត ដូចជារារាំងធូលី មិនឲ្យចូលទៅផ្នែកខាងក្នុងនៃត្រចៀក។ ប្រសិនបើត្រចៀក មានអាចម៍ច្រើន យើងអាចប្រើក្រណាត់ ដើម្បីសម្អាតរន្ធត្រចៀក ហើយបើវាធ្វើឲ្យស្ទះ ឬប៉ះពាល់ដល់ការស្ដាប់សំឡេង យើងចាំបាច់ត្រូវទៅជួបពេទ្យ។
ពាក់ព័ន្ធនឹងការឆ្លងមេរោគវិញ វាមានហានិភ័យតិចតួច ចំពោះការប្រើកាសរួមគ្នា។ គេហទំព័រ Business Insider បានតេស្ដសាកល្បងកាស ចំនួន ២២គូ នៅក្នុងមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ Columbia របស់អាមេរិក។ ដូចការរំពឹងទុក អ្នកស្រាវជ្រាវ រកឃើញ បាក់តេរី Staphylococcus ជាប្រភេទបាក់តេរីម្យ៉ាង មាននៅលើស្បែករបស់យើង។ តែអ្វីដែលធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើល គឺការប្រទះឃើញ មេរោគផ្សិត ដែលអាចឆ្លងចូលក្នុងត្រចៀកបាន។
អត្ថបទពាក់ព័ន្ធ៖
ទោះបីជាបាក់តេរី ភាគច្រើន បង្កផលប៉ះពាល់តិចតួចក្តី តែការប្រើកាសរួមគ្នា គឺជានាំបាក់តេរីថ្មី ចូលក្នុងត្រចៀករបស់យើង ហើយវាក៏អាចវិវត្តទៅជាការឆ្លងមេរោគ ឬកើតផ្សិតក្នុងត្រចៀកបានដែរ។
ជម្រើសល្អបំផុត យើងគួរចៀសវាងការប្រើប្រាស់កាសរួមគ្នា ហើយប្រសិនចាំបាច់ខ្លាំង ត្រូវតែប្រើរួមគ្នាហើយ យើងគួរប្រើអាល់កុល ឬស្ព្រាយជូតកាស ដើម្បីបញ្ចៀសការឆ្លងបាក់តេរី។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]