backup og meta

ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ

ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ

អ្នកមាន​ទូរសព្ទប្រើ តែ​បើ​មិន​ប្រយ័ត្ន​ កាន់​ទូរសព្ទជាប់​ដៃ​រាល់​ថ្ងៃ នឹងមានបញ្ហា ព្រោះ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​រក​ឃើញ​ថា ​ឧស្សាហ៍​ចុច​​ទូរសព្ទ​លេង​ច្រើន ​អាច​ជួប​ហានិភ័យ​រលាក​សរសៃ​ដៃ និង​ស្រោម​សន្លាក់​ឆ្អឹង​​ប្រអប់​ដៃ​​។

តាម​ការ​ស្រាវជ្រាវ​បញ្ជាក់​ពី​សាកលវិទ្យាល័យ Malaga ប្រទេស​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា មនុស្ស​សម័យ​ថ្មី​ អាច​នឹង​ជួប​បញ្ហា រលាក​ស្រោម​សន្លាក់​ឆ្អឹង និងសរសៃពួរ ព្រោះ​​កាន់​ទូរសព្ទ​ Smartphone ច្រើន ឧស្សាហ៍​ចុច​ឆាត​ច្រើន ​ជា​ពិសេស​ការ​ប្រើ​មេ​ដៃ​ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ។ ការ​អះ​អាងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​​ស្រាវជ្រាវបាន​ពិនិត្យ​ឃើញ​តួ​លេខអ្នក​ជំងឺ​​​ឈឺ​ប្រអប់​ដៃ​ច្រើន ទាក់​ទង​នឹង​បញ្ហាសរសៃ​ដៃ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ​។

លោក​សាស្រ្តាចារ្យ Raquel Cantero អ្នក​​ជំនាញ​ព្យាបាល​​​រាង​កាយ និង​អ្នក​ស្រាវជ្រាវ​ក្នុង​ក្រុម​ស្រាវជ្រាវ​ខាង​លើ បាន​ឲ្យ​ដឹង​ថា ខុស​ពី​សម័យ​មុន​ ប្រើ​មេ​ដៃ​ចាប់​កាន់​ប៊ិច​ ខ្មៅ​​ដៃ សម័យ​នេះ ការ​ទម្លាប់​ប្រើ​មេ​ដៃ​ចុច ឆាត ឬ​វាយ​បញ្ចូល​អក្សរ​ នឹង​វិវត្តទៅ​ជាបញ្ហា​ដូច​បាន​រៀប​រាប់ ជា​ពិសេស​ត្រង់​ផ្នែកប្រព័ន្ធ​ឆ្អឹង​សន្លាក់​ភ្ជាប់​​​សាច់​ដុំ​ដៃ​ និង​សរសៃ​ដៃត្រង់​ផ្អែក​មេ​ដៃ នឹង​ធ្វើ​ឲ្យ​​រលាក ហើយ​មិនត្រឹម​​តែ​ឈឺ​ទេ ថ្ងៃ​ណា​មួយ​​នឹង​បង្ក​ឲ្យ​មេ​ដៃ​ដំណើរ​ការ​លែង​បាន​ល្អ​ដូច​មុន​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖

តាម​ការ​ណែ​នាំពី​លោក​វេជ្ជបណ្ឌិត​ខាង​លើ រោគ​រលាក​សរសៃ​ពួរ​ដៃ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ ច្រើន​កើត​​ឡើង​ដោយ​សារ​ទម្លាប់​​សាមញ្ញ​ចុច​ទូរសព្ទ​ច្រើន​ម៉ោង​ ធ្វើ​ឲ្យ​ប្រព័ន្ធ​​ឆ្អឹង សាច់​​ដុំ និង​សរសៃ​ដៃ​រលាក ដោយ​ការ​ឈឺ​ចាប់ត្រង់​ប្រអប់​ដៃ ជា​ពិសេស​មេ​ដៃ​។ ដូច​នេះ ការ​​ទម្លាប់​កាត់​បន្ថយ​ការ​ចាយ​ពេល​លើ​ការ​ចុច​ទូរសព្ទ​រាប់​ម៉ាង ជា​ចំណុច​មួយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់។ ​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7141877/The-rise-iPhone-hand-Doctors-reveal-surge-people-blighted-pain.html

https://www.nhs.uk/conditions/tendonitis/

កំណែ​ប្រែបច្ចុប្បន្ន

16/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម