ខ្មែរយើង ឲ្យតែឈឺរត់ទៅពិនិត្យ និងព្យាបាលសុខភាព នៅប្រទេសថៃ មិនតិចនោះទេ ក្នុងមួយឆ្នាំៗ។ ពេលនេះ ថៃ បង្កើតមជ្ឈមណ្ឌលផ្ដល់សេវាវេជ្ជសាស្ត្រស្ដង់ដារអន្តរជាតិ រាប់រយកន្លែង នៅទូទាំងប្រទេស ដើម្បីបម្រើដល់ជនបរទេស។
ចាប់ពីពេលនេះ ជនបរទេសកាន់តែងាយស្រួលហើយ ដើម្បីទទួលយកសេវាថែទាំសុខភាព ស្ដង់ដារអន្តរជាតិពី មជ្ឈមណ្ឌលសេវាអតិថិជនបរទេស ដែលមានចំនួន ១៣៣ កន្លែង នៅតាមមន្ទីរពេទ្យថៃ។ ក្រសួងសុខាភិបាលសាធារណៈថៃ ចាប់តាំងពីដើមឆ្នាំ ២០១៩ បានបង្កើតមជ្ឈមណ្ឌលនេះ នៅតាមមន្ទីរពេទ្យជាច្រើន រួមមានទាំងមន្ទីរពេទ្យខេត្ត Samut Sakhon មន្ទីរពេទ្យខេត្ត Ubon Ratchathani និងមន្ទីរពេទ្យ Ayutthaya។
ជាមួយគ្នានេះ ក្រសួងដដែលនេះ ក៏បានរៀបចំបង្កើតមជ្ឈមណ្ឌលនៃកិច្ចសហការបណ្ដាញសុខាភិបាលអាស៊ាន នៅតាមការិយាល័យសុខភាបាលខេត្ត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជួយគាំទ្រដល់ជនបរទេស ដែលបានចូលទៅក្នុងប្រទេសថៃ។
ក្រោយការបង្កើតមជ្ឈមណ្ឌលនេះ ប្រទេសថៃនឹងបង្កើតការគ្រប់គ្រងទិន្នន័យអ្នកជំងឺបរទេស វិភាគរបាយការណ៍ និងរៀបចំការបង្កើតថ្មី ដើម្បីលើកកម្ពស់ឲ្យជនបរទេស ទទួលសេវាកម្ម និងលទ្ធផលរបស់ពួកគេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]