backup og meta

ត្រឹម១ថ្ងៃ​ប៉ុណ្ណោះ មានកុមារជិត៦០០នាក់ព្យាបាលគ្រុនឈាម​នៅគន្ធបុប្ផា

ត្រឹម១ថ្ងៃ​ប៉ុណ្ណោះ មានកុមារជិត៦០០នាក់ព្យាបាលគ្រុនឈាម​នៅគន្ធបុប្ផា

​ខាង​ក្រសួង​សុខាភិបាល​ធ្លាប់​បានប្រាកាស​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ជំងឺ​គ្រុនឈាម​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​ថ្មី​ៗ​នេះ​ខាង​មន្ទីរពេទ្យ គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា ត្រឹម​រយៈពេល ១ ថ្ងៃ នៅ​សប្ដាហ៍​នេះថ្ងៃមាន​កុមារ​ជិត ៦០០ នាក់​​ទៅ​ហើយ​បាន​សម្រាល និង​ព្យាបាល​ជំងឺ​គ្រុនឈាម​នៅ​មន្ទីរពេទ្យ គន្ធបុប្ផា ទាំង ៥ ទីតាំង។

អត្ថបទពាក់ព័ន្ធ៖ គ្រុនឈាម​កើនយ៉ាង​គំហុក ក្រសួង​ស្នើ​ឲ្យ​ធ្វើ​ប៉ុន្មាន​ចំណុច​នេះ ​បើ​កូន​ក្តៅ​ខ្លួន​ខ្លាំង

គ្រុនឈាមHello_គ្រូពេទ្យ

យោងតាមផេក មូលនិធិ​គន្ធបុប្ផា​កម្ពុជា – Cambodia Kantha Bopha Foundation បាន​បញ្ចេញ​តួ​លេខ​មក​ថា នៅថ្ងៃ​ចន្ទ ទី១៧ ខែ​មិថុនា នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ទីតាំង​​បាន​ព្យាបាល​កុមារ​ ៥៧៧ នាក់​ ដោយសារ​ជំងឺ​គ្រុនឈាម ដោយ​ក្នុង​នោះ​បាន​រៀបរាប់​ថា៖’កុមារ​មាន​ជំងឺ​ចំនួន ៤ ៣០៥ នាក់ ត្រូវ​បាន​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន ២៩៩០ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្នុង​ចំណោម​កុមារ​ទាំងនោះ​មាន ៥៧៧ នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៨៩ នាក់ ត្រូវ​បាន​វះកាត់’

ការ​លើក​ឡើង​បែប​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏​សំណូមពរ​ឲ្យ​អាណាព្យាបាល​កុមារ​ទាំងអស់​បង្កើន​​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​តាមរយៈ​ការ​ការពារ​កុមារ​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម