កាត “Magic Card” ត្រូវដាក់លក់ នៅថៃ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា ហើយអ្នកចែកចាយ អះអាងថា វាអាចព្យាបាលជំងឺគ្រប់មុខ តែអាជ្ញាធរ រកឃើញថា វាមានសារធាតុវិទ្យុសកម្មកម្រិតខ្ពស់ អាចបង្កជា មហារីកបាន។
កាត Magic Card ផលិតដោយក្រុមហ៊ុន Expert Pro Network ហើយត្រូវនាំទៅលក់នៅភាគខាងត្បូង ខេត្ត Khon Kaen ក្នុងតម្លៃ ប្រមាណ ៤៩ដុល្លារ។ កាតនេះ អាចយកបិទលើរាងកាយគ្រប់ផ្នែកទាំងអស់ ឬត្រាំនៅក្នុងទឹកផឹក។ កាតនេះ ពុំមានព័ត៌មានអំពីសារធាតុឱសថនោះទេ ប៉ុន្តែក្រុមហ៊ុន ប្រាប់អ្នកភូមិថា វាត្រូវបញ្ចូលថាមពល ដែលអាចជួយបង្កើនសុខភាព បំបាត់ការឈឺចាប់ និងព្យាបាលជំងឺគ្រប់មុខ។
តែយោងតាមការិយាល័យស្រាវជ្រាវនុយក្លេអ៊ែរថៃ (OAP) បញ្ជាក់ថា កាតប្លាស្ទិកនេះ ត្រូវបញ្ចូលសារធាតុវិទ្យុសកម្ម លើសកម្រិតសុវត្ថិភាពកំណត់សម្រាប់មនុស្ស ចំនួន ៣៥០ដង។ តាមការពិនិត្យដោយម៉ាស៊ីន X-rays កាតនេះ មានសារធាតុវិទ្យុសកម្ម អ៊ុយរ៉ាញូម និង Thorium នៅពេញលើផ្ទៃកាត។
ការិយាល័យដដែលនេះ បញ្ជាក់ថា ការត្រាំកាតក្នុងទឹកផឹក អាចបណ្ដាលលេចភាគល្អិតចូលក្នុងទឹក ដែលបង្កើនហានិភ័យ នៃជំងឺមហារីក ហើយសារធាណជន គួរចៀសវាងប្រើប្រាស់កាតនេះ ដើម្បីបង្ការផលប៉ះពាល់នៃសារធាតុវិទ្យុសកម្ម។
លោក Santi Laoboonsa-ngeam អភិបាលរងខេត្ត khon Kaen បញ្ជាក់ថា ប៉ូលិសសម្រេចចោទលើបុគ្គលទទួលខុសត្រូវលើក្រុមហ៊ុន Expert Pro Network ហើយ ប៉ុន្ដែ ពេលនេះ ប៉ូលិសពុំទាន់អាចបញ្ចេញអត្តសញ្ញាណជនសង្ស័យនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]