backup og meta

ពលរដ្ឋឥណ្ឌាលេបកូនត្រីទាំងរស់ ជឿថា​អាច​ព្យាបាលហឺត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 27, 2021

    ពលរដ្ឋឥណ្ឌាលេបកូនត្រីទាំងរស់ ជឿថា​អាច​ព្យាបាលហឺត

    មិនថា នៅ​ស្រុកខ្មែរយើង ឬ​នៅបរទេស​ទេ ឱសថ​បុរាណ បាន​ជួយ​ព្យាបាល​អ្នកជំងឺ​ជាច្រើន មុន​ការ​រីកចម្រើន​ផ្នែក​វេជ្ជសាស្ត្រ​ដូច​សព្វថ្ងៃ​នេះ។ តែ​នៅ​ឥណ្ឌា ឱសថ​បុរាណ ហាក់នៅ​មាន​ឥទ្ធិពល​ខ្លាំង នា​តំបន់​ខ្លះ ជាក់ស្ដែង​នៅ​ខែមិថុនា​នេះ ពលរដ្ឋ​ឥណ្ឌា​រាប់ពាន់​នាក់ បាន​លេប​កូន​ត្រីទាំង​រស់ ព្រោះ​ជឿថា អាច​ព្យាបាល​ជំងឺ​ហឺត និង​ផ្លូវ​ដង្ហើម

    នៅដើម​ខែមិថុនា​នេះ អ្នកជំងឺ​ហឺត​រាប់​ពាន់​នាក់ ដែល​មកពី​គ្រប់ទិសទី នៃ​ប្រទេស​ឥណ្ឌា បាន​ប្រមូល​ផ្ដុំគ្នា នៅក្រុង Hyderabad នៃ​រដ្ឋ Talangana ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ហឺត និង​ផ្លូវ​ដង្ហើម ពី​គ្រួសារ Bathini Goud ដែល​មាន​រូបមន្ត​ឱសថបុរាណ​ត​ជំនាន់។ គ្រួសារ Bathini Goud បាន​យក​កំបោរ​ថ្នាំ លាប​ជាមួយ​កូនត្រី​នៅ​រស់ ហើយ​ញាត់​បញ្ចូល​ទៅក្នុង​មាត់​របស់​អ្នកជំងឺ ទាំង​ចាស់ ទាំង​ក្មេង ដែល​ជឿថា អាច​ព្យាបាល​ជំងឺ​ហឺត

    ជំងឺហឺត

    កូនត្រី ដែល​គ្រូ​ឱសថបុរាណ ញាត់​បញ្ចូល​ក្នុង​មាត់​អ្នកជំងឺ ជាប្រភេទ​កូនត្រីរ៉ស់ និង​ត្រីសាឌីន មាន​ប្រវែង ប្រមាណ ៣​សង់ទីម៉ែត្រ។ គួរបញ្ជាក់​ថា គ្រួសារ Bathini Goud បាន​ប្រើ​ការ​ព្យាបាល​របៀប​នេះ លើ​អ្នកជំងឺ​ហឺត និង​ផ្លូវដង្ហើម ជារៀងរាល់​ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖

    មធ្យោបាយ​ព្យាបាល​ជំងឺ​ហឺត​របៀប​នេះ បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​១៨៤៥ ពោល​មាន​រយៈពេល ១៧៤​ឆ្នាំ​ហើយ គិត​មក​ដល់​បច្ចុប្បន្ន។ នៅ​ឆ្នាំ​២០១៩ នេះ ពិធី​ព្យាបាល​អ្នកជំងឺ​ទ្រង់ទ្រាយ​ធំបែប​នេះ មាន​ការ​ជួយ​រៀបចំ​ពី​អាជ្ញាធរ​ក្នុង​តំបន់​ទៀត។ ជាមួយ​គ្នា​នេះ ក៏មាន​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់ នៅ​ប្រចាំការ​ក្នុង​ទីតាំង​ព្យាបាល​ផងដែរ ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ ក្នុង​ករណី​ចាំបាច់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម