home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជិត ២០០ឆ្នាំហើយ! ពលរដ្ឋឥណ្ឌា លេបកូនត្រីទាំងរស់ ជឿថា ព្យាបាលហឺត

ជិត ២០០ឆ្នាំហើយ! ពលរដ្ឋឥណ្ឌា លេបកូនត្រីទាំងរស់ ជឿថា ព្យាបាលហឺត

មិនថា នៅ​ស្រុកខ្មែរយើង ឬ​នៅបរទេស​ទេ ឱសថ​បុរាណ បាន​ជួយ​ព្យាបាល​អ្នកជំងឺ​ជាច្រើន មុន​ការ​រីកចម្រើន​ផ្នែក​វេជ្ជសាស្ត្រ​ដូច​សព្វថ្ងៃ​នេះ។ តែ​នៅ​ឥណ្ឌា ឱសថ​បុរាណ ហាក់នៅ​មាន​ឥទ្ធិពល​ខ្លាំង នា​តំបន់​ខ្លះ ជាក់ស្ដែង​នៅ​ខែមិថុនា​នេះ ពលរដ្ឋ​ឥណ្ឌា​រាប់ពាន់​នាក់ បាន​លេប​កូន​ត្រីទាំង​រស់ ព្រោះ​ជឿថា អាច​ព្យាបាល​ជំងឺ​ហឺត និង​ផ្លូវ​ដង្ហើម។

នៅដើម​ខែមិថុនា​នេះ អ្នកជំងឺ​ហឺត​រាប់​ពាន់​នាក់ ដែល​មកពី​គ្រប់ទិសទី នៃ​ប្រទេស​ឥណ្ឌា បាន​ប្រមូល​ផ្ដុំគ្នា នៅក្រុង Hyderabad នៃ​រដ្ឋ Talangana ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​ហឺត និង​ផ្លូវ​ដង្ហើម ពី​គ្រួសារ Bathini Goud ដែល​មាន​រូបមន្ត​ឱសថបុរាណ​ត​ជំនាន់។ គ្រួសារ Bathini Goud បាន​យក​កំបោរ​ថ្នាំ លាប​ជាមួយ​កូនត្រី​នៅ​រស់ ហើយ​ញាត់​បញ្ចូល​ទៅក្នុង​មាត់​របស់​អ្នកជំងឺ ទាំង​ចាស់ ទាំង​ក្មេង ដែល​ជឿថា អាច​ព្យាបាល​ជំងឺ​ហឺត។

កូនត្រី ដែល​គ្រូ​ឱសថបុរាណ ញាត់​បញ្ចូល​ក្នុង​មាត់​អ្នកជំងឺ ជាប្រភេទ​កូនត្រីរ៉ស់ និង​ត្រីសាឌីន មាន​ប្រវែង ប្រមាណ ៣​សង់ទីម៉ែត្រ។ គួរបញ្ជាក់​ថា គ្រួសារ Bathini Goud បាន​ប្រើ​ការ​ព្យាបាល​របៀប​នេះ លើ​អ្នកជំងឺ​ហឺត និង​ផ្លូវដង្ហើម ជារៀងរាល់​ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖

មធ្យោបាយ​ព្យាបាល​ជំងឺ​ហឺត​របៀប​នេះ បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​១៨៤៥ ពោល​មាន​រយៈពេល ១៧៤​ឆ្នាំ​ហើយ គិត​មក​ដល់​បច្ចុប្បន្ន។ នៅ​ឆ្នាំ​២០១៩ នេះ ពិធី​ព្យាបាល​អ្នកជំងឺ​ទ្រង់ទ្រាយ​ធំបែប​នេះ មាន​ការ​ជួយ​រៀបចំ​ពី​អាជ្ញាធរ​ក្នុង​តំបន់​ទៀត។ ជាមួយ​គ្នា​នេះ ក៏មាន​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់ នៅ​ប្រចាំការ​ក្នុង​ទីតាំង​ព្យាបាល​ផងដែរ ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ ក្នុង​ករណី​ចាំបាច់។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 24/06/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត
x