បន្លែ និងផ្លែឈើ ដែលដាក់លក់នៅតាមទីផ្សារ មិនថាផ្សារទំនើប ឬផ្សារធំៗតាមទីប្រជុំជន សុទ្ធតែមិនអាចពិនិត្យឃើញជាតិគីមីពុល ដោយភ្នែកទេ ហើយអ្នកប្រើប្រាស់ ទិញរាល់ថ្ងៃ យកទៅញ៉ាំ។ ស្រុកថៃ ទើបធ្វើការពិនិត្យលើគំរូ ជិត ៣០០ នៃបន្លែជាច្រើនមុន និងរកឃើញជាតិគីមីពុលក្នុងបន្លែ លើសកម្រិតសុវត្ថិភាព ជាពិសេសនៅផ្សារទំនើប។
តាមលទ្ធផលការពិនិត្យអាហារប្រចាំឆ្នាំរបស់បណ្ដាញព្រមានថ្នាំសម្លាប់សត្វល្អិតថៃ (Thai-PAN) បញ្ជាក់ថា បន្លែ និងផ្លែឈើពេញនិយម ប្រមាណ ៤១% លក់តាមផ្សារ មានជាតិគីមីពុលលើសកម្រិតសុវត្ថិភាព។ អ្វីដែលស្ទើរមិនគួរឲ្យជឿនោះ គំរូបន្លែ និងផ្លែឈើ នៅតាមផ្សារទំនើប មានកម្រិតជាតិគីមីពុល លើសគំរូបន្លែ និងផ្លែឈើនៅផ្សារធំៗ តាមទីប្រជុំជន។
ជាតិគីមីពុលក្នុងបន្លែលក់នៅតាមផ្សារទំនើប រកឃើញមានកម្រិត ៤៤% ចំណែកនៅផ្សារធំៗតាមទីប្រជុំជន រកឃើញមានកម្រិត ៣៩%។ បន្លែមានជាតិគីមីពុលកម្រិតខ្ពស់ មានដូចជា ស្ពៃបៃតង ខាត់ណា ស្លឹកម្រះព្រៅ ជី ម្ទេស និងស្ពៃពុយឡេង។
បណ្ដាញព្រមានថ្នាំសម្លាប់សត្វល្អិតថៃ (Thai-PAN) បានយកគំរូ ២៨៦ នៃបន្លែ ១៥មុខ និងផ្លែឈើពេញនិយម ៩មុខ ទៅពិនិត្យ ដោយបន្លែ និងផ្លែឈើ ប្រមូលពីផ្សារធំៗ និងផ្សារទំនើប នៅក្រុងបាកកក ខេត្តឈៀងម៉ៃ កងកេន សាកែវ យ៉ាសុថន ឈុនបុរី រ៉ាឆាបុរី និងសុងខ្លា។ បន្លែ និងផ្លែឈើទាំងនេះ ត្រូវពិនិត្យនៅមន្ទីរពិសោធន៍ក្នុងប្រទេសអង់គ្លេស។
បើប្រៀបធៀបជាមួយផ្លែឈើនាំចូល ផ្លែឈើដាំក្នុងស្រុកថៃ រកឃើញថា មានជាតិគីមីពុលខ្ពស់ជាង។
គួរបញ្ជាក់ថា ជាតិគីមីពុល ដែលរកឃើញច្រើន មាន Carbendazim ជាប្រភេទថ្នាំគីមី ប្រើដើម្បីការពារជំងឺលើដំណាំ។ ក្រៅពីនេះ មានជាតិគីមី Cypermethrin, Imidacloprid, Azoxystrobin និង Chlorpyrifos។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]