backup og meta

អ្នកអង្គុយធ្វើការយូរ គួរហាត់ប្រាណប៉ុនណា ទើបជួយសុខភាព?

អ្នកអង្គុយធ្វើការយូរ គួរហាត់ប្រាណប៉ុនណា ទើបជួយសុខភាព?

ការ​អង្គុយ​ធ្វើការ​យូរសឹងរាល់​ថ្ងៃ មិន​ល្អ​សម្រាប់​សុខភាព​នោះទេ អាច​បណ្ដាល​ឲ្យ​ឆាប់ស្លាប់។ ហើយក៏មាន​ការសិក្សា​ជាច្រើនលើបញ្ហា​នេះដែរ។ តើគួរធ្វើដូចម្ដេច ដើម្បី​ដោះស្រាយ​បញ្ហា​ប៉ះពាល់​សុខភាព​មួយ​នេះ?

សាកលវិទ្យាល័យ Cambridge របស់​អង់គ្លេស បាន​ពិនិត្យ​លើ​ការសិក្សាចំនួន ១៦ រយៈពេល ១៣ ​ឆ្នាំ ដែល​មាន​ទិន្នន័យ​មនុស្ស ១ ​លាន​នាក់។ អ្នកស្រាវជ្រាវរកឃើញ​ថា ការចំណាយ​ពេល ១​ ម៉ោង ហាត់ប្រាណដោយ​ដើរ ឬជិះកង់ អាច​ជួយ​បំបាត់​ផលប៉ះពាល់​ដែល​បណ្ដាល​មកពី​ការ​អង្គុយ​ធ្វើការ​យូរពី ៨​ម៉ោង​ឡើងទៅ/ថ្ងៃ។

ចំណែក​ការសិក្សា​មួយទៀតរកឃើញ​ថា បើ​យើង​ចំណាយពេល ៥​ ម៉ោង​ឡើង អង្គុយ ឬមើល​ទូរទស្សន៍ យើង​ចាំបាច់​ត្រូវ​ហាត់ប្រាណពី ៦០-៧៥ ​នាទី ដើម្បីកាត់បន្ថយ​បញ្ហា​ហានិភ័យ​សុខភាពដែលបណ្ដាល​មកពី​ការ​អង្គុយ។

បើ​មិនអាច​ចំណាយពេល ១​ ម៉ោង ដើរ ឬជិះកង់ទេ អ្នកអង្គុយ​ធ្វើការ​យូរ អាច​ទៅ​ហាត់ប្រាណ​ដោយ​ប្រើកម្លាំង (Workout) រយៈពេល ១០​ នាទី នៅ​តាម​កន្លែង​ហាត់ប្រាណ​បាន។ អ្នកអង្គុយធ្វើការ​យូរ ចាំបាច់​ព្យាយាម​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើនក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://timesofindia.indiatimes.com/life-style/health-fitness/health-news/do-you-sit-all-day-long-heres-how-much-exercise-you-need-to-undo-it/articleshow/69973095.cms

កំណែ​ប្រែបច្ចុប្បន្ន

29/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម