មិនថា ខ្មែរយើង ឬប្រទេសថៃនោះទេ នៅឆ្នាំនេះ កំពុងផ្ទុះឡើងជំងឺគ្រុនឈាមយ៉ាងកំហុគដូចគ្នា ដែលបណ្ដាលមកពីមូសខ្លា។ ពាក់ព័ន្ធបញ្ហាសត្វមូសនេះ វិស័យរដ្ឋ និងឯកជនថៃ បានកំពុងស្រាវជ្រាវផលិតស្បែកជើងប្រឆាំងសត្វមូស។
ស្បែកជើងនេះ ឈ្មោះថា “Nano Shoues” ទាក់ទាញសត្វមូស ហើរមកទំពីលើ ដោយនៅលើស្បែកជើងនេះ មានថ្នាំសម្លាប់សត្វល្អិត។ ពេលសត្វមូសទំលើស្បែកជើងនេះ វានឹងជាប់ថ្នាំគីមី ដែលរារាំងមូសមិនឲ្យពង និងក្លាយជាដង្កូវទឹក។ ស្បែកជើងនេះ ត្រូវសហការគ្នាផលិតដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងក្រុមហ៊ុន SCG របស់ថៃ។
គម្រោងផលិតស្បែកជើងប្រឆាំងសត្វមូសនេះ រំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២១ ខាងមុខ ហើយពេលនោះមានតែក្រុមហ៊ុនប៉ុណ្ណោះដែលសម្រេចចេញលក់ផលិតផលនេះ នៅតាមទីផ្សារ។ ក្រុមហ៊ុន SCG បញ្ជាក់ថា ការបង្កើតថ្មីនេះ មិនមែ ដើម្បីតែប្រាក់ចំណេញនោះទេ។ ក្រុមហ៊ុន ចង់យកស្បែកជើងនេះជួយដល់តាមសហគមន៍ ដែលមានជំងឺបង្កដោយមូស កំពុងរាលដាល។
បច្ចុប្បន្ន ក្រុមការងារមួយ កំពុងសិក្សាពីប្រសិទ្ធភាព និងធានាថា ការបង្កើតថ្មីនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺគ្រុនឈាមអាចផ្ទុះក្នុងឆ្នាំ ២០១៩ នេះ តើត្រូវបង្ការម៉េចខ្លះ?
- សញ្ញាងាយកត់ចំណាំបំផុត បើកូនកើតជំងឺគ្រុនឈាម
អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា ពិភពលោក មានករណីជំងឺគ្រុនឈាម ១០០ លានករណីរាល់ឆ្នាំ ហើយទ្វីបអាស៊ីមានជំងឺនេះច្រើនជាងគេ។ ចំណែកក្រសួងសុខាភិបាលថៃ ប្រកាសកាលពីពេលថ្មីៗថា ឆ្នាំ២០១៩ នេះ ជំងឺគ្រុនឈាម បានផ្ទុះឡើងយ៉ាងខ្លាំង ដោយនៅឆមាសទី១ មានជំងឺនេះ ២៨.៧៨៥ ករណី ហើយឆក់យកជីវិតមនុស្ស ៤៣ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]