ថ្មីនេះៗវិបសាយ All111.com បានយកអត្ថបទពីវិបសាយ Hello គ្រូពេទ្យ ទៅចុះផ្សាយបន្ត ដោយកែសម្រួលចំណងជើង និងខ្លឹមសារ ធ្វើឲ្យអត្ថន័យផ្ទុយពីអត្ថបទដើមទាំងស្រុង។
ការលួចស្នាដៃអ្នកដទៃ យកទៅចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយណាមួយរបស់ខ្លួន ដោយពុំមានការអនុញ្ញាតពីស្ថាប័នដើម ទោះក្នុងរូបភាពណាក៏ដោយ គឺជាការរំលោភកម្មសិទ្ធិបញ្ញា ថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រភពដែលផ្តល់បទសម្ភាស និងប្រាសចាកពីការពិត។
លោក ជីព ចិត្ត និពន្ធនាយក និងប្រធានយុទ្ធសាស្ត្រឌីជីថល Hello គ្រូពេទ្យ បញ្ជាក់ថា ការលួចចម្លងស្នាដៃអ្នកកាសែតដូចគ្នាយកទៅចុះផ្សាយលើវិបសាយ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម មិនមែនជារឿងថ្មីនោះទេ ដោយអ្នកខ្លះលួចចម្លងស្នាដៃរបស់គេដែលមានស្រាប់ យកទៅដាក់ទាំងដុលដូចអត្ថបទដើម អ្នកខ្លះទៀតគ្រាន់តែកែចំណងជើង ខណៈមួយចំនួនទៀត កែទាំងចំណងជើង និងអត្ថន័យខុសពីច្បាប់ដើមទាំងស្រុង។
ទោះបីជាករណីលួចចម្លងស្នាដៃមិនមែនជារឿងថ្មីក៏ដោយ លោក ជីព ចិត្ត ថា នឹងចាត់វិធានការផ្លូវច្បាប់លើបុគ្គល ឬស្ថាប័នដែលបានការលួចចម្លងអត្ថបទ រូបភាព ឬវីដេអូ ដើមរបស់វិបសាយ Hello គ្រូពេទ្យ យកទៅចុះផ្សាយដោយពុំមានការអនុញ្ញាត។


[embed-health-tool-bmi]