ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសកាលពីយប់មិញថា មានករណីជំងឺប៉េស្តជ្រូកអាហ្រ្វិកបានផ្ទុះឡើងពីរកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ គឺនៅ ភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
នៅក្នុងសេចក្តីប្រកាសនោះ ក្រសួងថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺនេះ ដោយបំផ្លាញចោលសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។ បន្ថែមពីនោះ ក្រសួងតម្រូវឲ្យផ្អាកការទិញ ការលក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅតំបន់នោះជាបណ្តោះអាសន្ន។
សូមអានសេចក្ដីប្រកាសនៅខាងក្រោមដូចតទៅ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]