ជាធម្មតា ការពុលអាហារ ឬគ្រឿងស្រវឹងទ្រង់ទ្រាយធំ ភាគច្រើន កើតឡើងនៅតាមជនបទក្រីក្រ ដោយមនុស្សខ្វះការយល់ដឹងពីអនាម័យ ។ តែនេះ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយភ្ញៀវកិត្តិយស ជាង ២០០នាក់ បែជាពុល ចំណីក្នុងពិធីដ៏អធិកអធម ក្នុងពិធីខួបកំណើត ៩០ឆ្នាំ របស់ប្រពន្ធអតីតប្រធានាធិបតីហ្វីលីពីន ទៅវិញ។
លោក Francisco Duque III រដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីន បញ្ជាក់ថា ភ្ញៀវដែលចូលរួមចំនួន ២៦១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយញ៉ាំអាហារមានជាតិពុល នៅក្នុងខួបកំណើតវ័យ ៩០ឆ្នាំរបស់លោកស្រី Imelda Marcos នៅទីក្រុង Pasig ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែកក្កដា ២០១៩។
លោកថា អាហារមានផ្ទុកបាក់តេរី ឈ្មោះថា Staphylococcus Aureus បណ្ដាលឲ្យភ្ញៀវដែលបានញ៉ាំ ឈឺពោះ ក្អួតចង្អោរ និងរាក។ ពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន រួមជាមួយអង្គភាពច្បាប់ផ្សេងទៀត បានបញ្ចូលក្រុមចុងភៅ ក្នុងការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុនៃការពុលអាហារ ដែលមានសាច់មាន់ ស៊ុតស្ងោរ និងបាយ ដែលរៀបចំបម្រើភ្ញៀវប្រមាណ ២.៥០០នាក់។
អត្ថពាក់ព័ន្ធ៖
- របៀបសង្គ្រោះងាយៗក្នុងករណីគ្នាយើងពុលអ្វីមួយ
- មែនអត់ កាត់ថង់ទឹកប្រមាត់ចេញ ងាយពុលចំណីអាហារ?
លោក Ferdinand Bongbong Marcos Jr. កូនប្រុសរបស់លោកស្រី Imelda Marcos និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន បានចេញមកសុំទោសភ្ញៀវក្នុងកម្មវិធី និងប្រកាសថា ធានារ៉ាប់រងរាល់ចំណាយលើសេវាព្យាបាលសម្រាប់អ្នកពុលអាហារទាំងអស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]