backup og meta

នៅ​វៀតណាម ក្រុង​ហូជីមិញផ្ទុះជំងឺ​គ្រុនឈាម​ច្រើនជាងគេ

នៅ​វៀតណាម ក្រុង​ហូជីមិញផ្ទុះជំងឺ​គ្រុនឈាម​ច្រើនជាងគេ

ចាប់តាំង​ពីរដូវវស្សា​ឈានចូលមក​ដល់ រួមជាមួយ​នឹង​មាន​ភ្លៀងធ្លាក់ទៀតនោះ ជំងឺ​គ្រុនឈាម កំពុង​រាលដាល​យ៉ាង​ខ្លាំងនៅ​ឆ្នាំនេះ មិនថា​តែនៅ​កម្ពុជា វៀតណាម ឬថៃនោះទេ។ ដោយឡែក នៅ​ក្នុង​ប្រទេស​វៀតណាម ទីក្រុង​ហូជីមិញ ដែលមាន​មនុស្ស ប្រមាណ ១៣​ លាន​នាក់ ជា​តំបន់​ក្ដៅជាងគេ ផ្ទុះជំងឺ​គ្រុនឈាមនៅ​ឆ្នាំនេះ។

មជ្ឈមណ្ឌល​បង្ការជំងឺ​ក្រុង​ហូជីមិញ បញ្ជាក់​ថា ​ជំងឺ​គ្រុនឈាម ២៤.០០០ ​ករណី ផ្ទុះឡើង​នៅ​ឆមាស​ទី១ ឆ្នាំ​២០១៩ កើនឡើង ១៧៦% បើធៀប​នឹង​ឆ្នាំមុន។ ក្នុង​នោះមាន​មនុស្ស ៥​នាក់ បាន​ស្លាប់។

គិតត្រឹម​រយៈពេល ៦​ខែ ដើម​ឆ្នាំនេះ ជំងឺ​គ្រុនឈាមសរុប ក្នុង​ប្រទេស​វៀតណាម មាន ៧០.៨០០​ ករណី។ ក្រុង​ហូជីមិញ មាន​ករណី​ជំងឺ​នេះ​ច្រើនជាងគេ បន្ទាប់មក​ខេត្ត Dong Nai និង​ខេត្ត Binh Phuoc។ ចំណែក​នៅ​ក្រុង​ហាណូយ មាន ៨២០ ​ករណី តែ​ពុំមាន​អ្នក​ស្លាប់ទេ។

ការផ្ទុះឡើង​ខ្លាំង​នៃជំងឺ​គ្រុនឈាម កើតឡើង​ចាប់តាំង​ពី​សប្ដាហ៍​ទី១ ខែ​មិថុនា ពោលគឺ​ចាប់តាំង​ពី​មាន​ភ្លៀងធ្លាក់​ជាបន្ដបន្ទាប់ រួមផ្សំ​នឹង​អាកាសធាតុ​ក្តៅ ដែល​ផ្ដល់​លក្ខខណ្ឌ​អំណោយផល​ដល់​មូសពងកូន ហើយ​ឈានទៅ​បង្ក​ជំងឺគ្រុនឈាម។

អត្ថបទពាក់ព័ន្ធ៖ តួលេខក្មេងគ្រុនឈាមធ្ងន់ធ្ងរមកព្យាបាលនៅគន្ធបុប្ផា ខែមិថុនា ឆ្នាំនេះ កើនជាងឆ្នាំមុនជិត៦ដង

ចំណែក​នៅ​ខ្មែរយើង​វិញ ការផ្ទុះឡើង​ជំងឺ​គ្រុនឈាម​ខ្លាំង ក៏កើ​នឡើង​ដែរ អំឡុង​ខែមិថុនា​ផងដែរ។ ក្នុង​នោះ តួលេខកុមារ​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ ដែល​បាន​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ខែមិថុនា មាន​ចំនួនដល់ទៅ ៦.៤០៦ នាក់ឯណោះ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង ៥,៥ ដង ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://e.vnexpress.net/news/news/saigon-becomes-dengue-fever-hotspot-3947848.html

កំណែ​ប្រែបច្ចុប្បន្ន

05/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម