backup og meta

វៀតណាម បារម្ភនិងចាត់វិធានការទប់ទល់រឿងក្មេងធាត់លើសគីឡូកើនកាន់តែច្រើន

វៀតណាម បារម្ភនិងចាត់វិធានការទប់ទល់រឿងក្មេងធាត់លើសគីឡូកើនកាន់តែច្រើន

គ្នាយើង​ភាគច្រើន ប្រហែលជា​ដឹងហើយ​ថា ធាត់ ជាស្ថានភាព​មួយ ដែល​រាងកាយ​មាន​ជាតិខ្លាញ់​លើស​កម្រិត ហើយ​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ដូចជា​បង្ក​ឲ្យ​កើត​ជំងឺ​លើសឈាម ទឹកនោមផ្អែម ឬមហារីក​ជាដើម។ ពាក់ព័ន្ធ​បញ្ហា​នេះ រៀតណាម រកឃើញ​ថា ក្មេងរស់នៅ​តាម​ទីក្រុង លើស ៤០% មាន​បញ្ហា​លើសទម្ងន់ និង​ជំងឺ​ធាត់។

ការសិក្សា ចេញផ្សាយ​ដោយ​វិទ្យាស្ថានជាតិ​អាហារូបត្ថម្ភ​វៀតណាម រកឃើញ​ថា ក្មេង ៤២% រស់នៅ​តាម​ទីក្រុង មាន​បញ្ហា​លើសទម្ងន់ និង​ជំងឺធាត់ ប្រៀបធៀប​ក្មេង​នៅ​តាម​ជនបទ មាន​ត្រឹមតែ ៣៥%​ប៉ុណ្ណោះ។ ការសិក្សានេះ បាន​ធ្វើឡើង​លើសិស្ស ៥.០២៨​នាក់ អាយុ​ពី ៧-១៧​ឆ្នាំ នៅតាម​សាលារៀន នៅ​ទីក្រុង​ហាណូយ និង​ហូជីមិញ។

ការសិក្សា រកឃើញ​ថា ក្មេង​វៀន​តាម​សាលាបឋមសិក្សា ទំនង​ញ៉ាំអាហារ​សម្បូរប្រូតេអ៊ីន និង​ថាមពល លើស​ការណែនាំ ចំណែក​ក្មេង​រៀនតាម​វិទ្យាល័យ ទំនង​ញ៉ាំ​អាហារ​សម្បូរ​ថាមពល ជាតិ​ដែក ស័ង្គសី កាល់ស្យូម និង​វីតាមីន មិនបាន​គ្រាប់គ្រាន់។ ជាមួយគ្នា​នេះ ការហាត់ប្រាណ​តិច និង​ការចំណាយ​ពេល​ជាមួយ​អេក្រង់​ទូរស័ព្ទ កុំព្យុទ័រ ឬទូរទស្សន៍​ច្រើន ក៏បង្កើន​អត្រា​ជំងឺ​ធាត់ ក្នុង​ចំណោម​ក្មេងៗ នៅ​តាម​ទីក្រុង​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

លោក Tran Thuy Nga អ្នកដឹកនាំ​ការសិក្សា ស្នើឲ្យ​មាន​កម្មវិធី​នានា ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ធាត់ លើ​ក្មេង​នៅ​តាម​ទីក្រុង និង​បញ្ហា​កង្វះអាហារូបត្ថម្ភ លើ​ក្មេង​នៅ​តាម​ជនបទ។ លោក​បន្ដថា ពលរដ្ឋវៀតណាម ញ៉ាំ​សាច់ច្រើន និង​បន្លែមិនគ្រប់គ្រាន់ ដោយ​បរិមាណ​សាច់ ដែល​ពួកគេ​ញ៉ាំ ជិត ១០០​ក្រាម/ថ្ងៃ កើតឡើង ៦ដង ក្នុងរយៈពេល ៣០​ឆ្នាំ​ចុងក្រោយ។ ចំណែក​បន្លែវិញ ពួកគេ​ញ៉ាំ ប្រមាណ ២០០​ក្រាម/ថ្ងៃ ស្មើ​ពាក់កណ្ដាល​នៃ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។

ការសិក្សា​ក៏រកឃើញ​ដែរថា សិស្ស​វិទ្យាល័យ ៤៦% និង​សិស្ស​សាលាបឋម​សិក្សា ៣៩% នៅ​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ ហាត់ប្រាណ​មិនបាន​គ្រប់គ្រាន់ ដោយសារ​កង្វះ​ការអប់រំ​លើ​បញ្ហា​នេះ នៅ​តាម​សាលារៀន និង​គ្រួសារ។

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់ ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://e.vnexpress.net/news/news/almost-90-percent-of-urban-vietnamese-kids-are-overweight-study-3949414.html

កំណែ​ប្រែបច្ចុប្បន្ន

09/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម