backup og meta

បាក់តេរីស៊ីសាច់មនុស្ស សម្លាប់បុរសជនជាតិអាមេរិក ត្រឹមរយៈពេល ១ថ្ងៃ

បាក់តេរីស៊ីសាច់មនុស្ស សម្លាប់បុរសជនជាតិអាមេរិក ត្រឹមរយៈពេល ១ថ្ងៃ

បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ បាន​បាត់​​បង់​ជីវិត​​ភ្លាម​​ៗ ត្រឹមមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ទៅ​កម្សាន្ត នៅ​តំបន់ឆ្នេរ​​សមុទ្រមួយ​កន្លែង ក្នុង​រដ្ឋ​ Florida ដោយ​​​ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា មូលហេតុ​ស្លាប់​ គឺដោយ​សារពពួក​បាក់​តេរី​ស៊ី​សាច់ រស់​នៅ​ក្នុង​ប្រភព​ទឹក។

តាម​សារព័ត៌មាន CNN យុវតី Cheryl Bennett Wiygul ត្រូវ​ជា​កូន​ស្រី ​បុរស​បាត់​បង់​ជីវិត​ខាង​លើ បាន​​ឲ្យ​ដឹង​ថា ប៉ា​របស់​នាង បាន​​នាំ​គ្រួសារ​ទៅ​វិស្សមកាលនៅឆ្នេរ​សមុទ្រ និង​ទី​ធម្មជាតិ ​​ដូច​ទម្លាប់​ធម្មតា។ នាង​ និង​ប៉ា​ម៉ាក់​ នាង​បាន​ទៅ​លេង និង​បាន​ងូត​ទឹក​​បឹង នៅ​តំបន់​ Okaloosa រដ្ឋ​ Florida ហើយ​បាន​ងូត​ទឹក​សមុទ្រ​ នៅ​ឆ្នេរ​ Destin នៃ​រដ្ឋ​នេះ​ទៀត​ផង។

តែ​រឿង​រ៉ាវអាក្រក់​បាន​កើត​ឡើង ពោល​គឺ​នៅ​​ប៉ុន្មានក្រោយ​ចូល​សម្រាក​ពេល​យប់ ប៉ា​របស់​ Cheryl បាន​លេច​ចេញ​អាការៈ​​គ្រុន​ញាក់ ស្រៀវ​ស្រាញ និង​រមួល​ក្រពើ និង​បាន​បញ្ជូន​ទៅ​មន្ទីរ​នៅ​ជិត​បំផុត ប៉ុន្តែ​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ រហូត​ត្រូវ​បញ្ជូន​ទៅ​កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់ ហើយ​​ពេល​បញ្ជូ​ន​ដល់​បន្ទប់​​សង្គ្រោះ​បន្ទាន់​ គ្រូពេទ្យក៏​ប្រទះ​​ឃើញ​ចំណុច​ខ្មៅ​ធំ​ៗ​ លេច​ឡើង​លើ​​ស្បែក​បុរស​ខាង​លើ​ផងដែរ។

រហូត​​ព្រឹក​ថ្ងៃ​បន្ទាប់ ទោះ​បី​ក្រុម​គ្រូ​ពេទ្យ​ខំ​ព្យាយាម​អស់​លទ្ធភាព​យ៉ាង​ណា ក៏​បុរស​ជា​ឪពុក​របស់ Cheryl បាន​បាត់​បង់​ជីវិត​ទៅ​ហើយ។ គ្រូ​ពេទ្យ​បាន​អះអាងថា ធ្វើ​ឲ្យប៉ា​របស់​ Cheryl​ ស្លាប់ដោយ​សារ​​បាក់​តេរី ឈ្មោះ Vibrio Vulnificus ​ជា​ពពួក​បាក់តេរី​ស៊ី​សាច់ ហើយ​ច្រើន​រស់​នៅតាម​បឹង​ធម្មជាតិ ឬ​ទឹក​​សមុទ្រ។

ក្រោយ​ពី​កើត​ហេតុ​នេះ គ្រួសារ​របស់​ Cheryl​​ បាន​អំពាវ​នាវ ឲ្យ​អាជ្ញធរ​មាន​វិធាន​​ការ ដាក់​បម្រាម​ ឬ​ប្រកាស​នៅ​តំបន់​ណា អាច​មាន​បាក់​តេរី​ប្រភេទ​នេះ ដើម្បី​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

អត្ថបទពាក់ព័ន្ធ៖

តាម​របាយការណ៍​ មជ្ឈមណ្ឌល​​ បង្ការ និង​គ្រប់​គ្រង​ជំងឺ​ នៅ​អាមេរិក ដោយ​សារ​បាក់​តេរី ​ប្រភេទ​ខាង​លើ យ៉ាង​ហោច​ណាស់ មាន​ជនរងគ្រោះ ៨០.០០០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ ដោយ​ក្នុង​នោះ​មាន​ ១០០ករណី​ បាន​ស្លាប់ ក្នុង​នោះ​ករណី​ភាគច្រើន ស្លាប់​ដោយ​សារ​ប្រភេទ​បាក់​តេរីនេះ​ នៅ​ពេល​ជន​រងគ្រោះញ៉ាំ​​អាហារ​សមុទ្រ ​ចម្អិនមិន​ឆ្អិន​​ល្អ និង​ករណី​មាន​​របួស ហើយ​ប៉ះ​ត្រូវ​ចំ​ទឹក​សមុទ្រ ​មាន​បាក់តេរី​នេះ​រស់​នៅ៕ ​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/07/12/health/tennessee-man-flesh-eating-bacteria-trnd/index.html

កំណែ​ប្រែបច្ចុប្បន្ន

15/07/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម