អំបូរដើមឈើនៅតំបន់ត្រូពិចម្យ៉ាង ឬឈ្មោះវិទ្យាសាស្រ្តថា Alstonia Scholaros Tree ស្ថិតនៅអមសងខាងផ្លូវ Trích Sài សង្កាត់ Tay Hoក្រុងហាណូយ ថ្មីៗនេះត្រូវបានកាប់ចោលភ្លាមៗ ក្រោយពេលប្រជាជនវៀតណាមក្បែរ តំបន់នេះ លើកឡើងថា ភាយក្លិនអាក្រក់ ពិបាកទ្រាំ។
តាមសារព័ត៌មាន Vietnam News ដើមឈើខាងលើ ប្រមាណជាង១០០ដើម ត្រូវបាន មន្ត្រីមូលដ្ឋានក្នុងតំបន់ ចុះទៅកាប់ចោលភ្លាមៗ ក្រោយប្រជាជនត្អូញត្អែរ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព ដូចដែលពួកគេលើកឡើង។ តែយ៉ាងណាមិញ ដំណើរដើមទង ដែលគេដាំដើមឈើនេះ អមផ្លូវពុំមានការបញ្ជាក់ច្បាស់នៅឡើយ។
បន្ទាប់ពីជម្រះដើមឈើក្លិនអាក្រក់នេះចេញ មន្ត្រីវៀតណាមភាគខាងជើង ក៏បានសន្យានាំយកកូនឈើដែលនឹងដុះលូតលាស់ ប៉ុនទំហំដើមឈើខាងលើ យកទៅដាំសង សម្រាប់ជារុក្ខវិថី (ដើមឈើដុះអមសងខាងផ្លូវ) សម្រាប់សងជូនប្រជាពលរដ្ឋវិញ ដើម្បីបន្សុទ្ធ និងបង្កភាពស្រស់ស្រាយវិញ។
អត្ថបទពាក់ព័ន្ធ៖
- ក្លិនផ្កាម្លិះ ធ្វើឲ្យអារម្មណ៍ស្ងប់ អាចបង្ការជំងឺបាក់ទឹកចិត្ត
- បើមានក្លិនមាត់កុំគិតថាមិនអី អាចប្រាប់ពីជំងឺសាហាវសម្ងំក្នុងខ្លួន
ដោយឡែក បើតាមមន្ត្រីអាជ្ញាធរក្នុងតំបន់ លោក Phạm Xuân Đức បាននិយាយថា ប្រភេទឈើ Alstonia Scholaros Tree ជាឈើម្យ៉ាង ដែលមានប្រយោជន៍ល្អដូចដើមឈើទូទៅដែរ តែទាស់តែម្យ៉ាង គឺផ្កាវាបញ្ចេញក្លិនជូរផ្អួរ ដូចនេះហើយ មន្រ្តីក៏បានចុះទៅកាត់ចោលភ្លាមៗ ក្រោយប្រជាជនត្អូញត្អែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]