backup og meta

អ្នកចូលចិត្ត​ស៊ាំង​វិច​ និង​សាឡាត​ប្រអប់​ ប្រយ័ត្ន​បាក់តេរី​អាក្រក់​

ស៊ាំង​វិច​ប្រអប់ បន្លែ​សាឡាត​ប្រអប់ ដែល​លក់​ចែក​ចាយ​ស្ទើរ​ទូទាំង​សហរដ្ឋអាមេរិក ត្រូវ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ចំណី​អាហារ​ដ៏​ល្បី របស់​អាមេរិក ប្រមូល​យក​វិញ​អស់ បន្ទាប់​ពី​រក​​ឃើញ​ថា មាន​បាក់តេរី។

ក្រុម​ការងារ​ នាយកដ្ឋាន​ចំណី​អាហារ​ និង​ឱសថ​របស់​សហរដ្ឋអាមេរិក បាន​​ឲ្យ​ដឹង​ថា ពួក​គេ​បាន​រក​ឃើញ ប្រភេទ​បាក់​តេរី​​ឈ្មោះ Listeria ដែល​មាន​នៅ​ក្នុង​ផលិត​ផល​ចំណី​អាហារ របស់​ក្រុម​ហ៊ុន The Fresh Market។ នៅ​ក្នុង​ផលិត​ផល​អាហារ ដែល​រក​ឃើញ​នោះ គឺ​មាន ស៊ាំងវិច​ប្រអប់ សាឡាត​លាយ​ស៊ុត​ខ្ចប់​ក្នុង​ប្រអប់​។

ក្រុម​ការងារ​ពិសោធ​ រក​ឃើញ​ថា សំបក​ប្រអប់​ដែល​ខ្ចប់​ចំណី​អាហារ​​ក្រុមហ៊ុន​ខាង​លើ ក៏​មាន​បញ្ហា ជា​កត្តា​បង្ក​ឲ្យ​អាហារ​ខាង​លើ​វិវត្ត​ ទៅ​ជា​ជូរ​ផ្អូម និង​មាន​បាក់​តេរី​ផង​ដែរ ហើយ​ពួក​គេ​នឹង​សួរ​នាំ​បន្ត​ទៅ​លើ​ ក្រុមហ៊ុន​ដែល​ផលិត​ប្រអប់​សម្រាប់​ខ្ចប់​ចំណី​អាហារ​ខាង​លើ​នេះ។

ទោះ​ជា​យ៉ាង​ណា គិត​មក​ត្រឹម​ពេល​នេះ ក្រុម​ហ៊ុន​បាន​បញ្ចេញ​ផលិតផល​ស៊ាំង​វិច ទៅ​លក់ បាន​១០៨៧​ប្រអប់​ហើយ ហើយ​កំពុង​ប្រកាស​ប្រមូល​វិញ ក្នុង​ករណី​អតិថិជន មិន​ទាន់​បាន​ញ៉ាំ​។ យ៉ាង​ណា​មិញ ពុំ​ទាន់​មាន​របាយការណ៍​ណា ថា​អតិថិជន​​ឈឺ​ដោយ​សារ​ញ៉ាំ​ស៊ាំងវិច​ខាង​លើ​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ទោះ​មិន​ទាន់​កើត​មាន​បញ្ហា​ក៏​ដោយ ​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ មន្ត្រី​នាយកដ្ឋាន​ចំណី​អាហារ​អាមេរិក បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ ដែល​មិន​ទាន់​បាន​បរិភោគ​ស៊ាំងវិច​ខាង​លើ ឲ្យ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/07/20/health/listeria-salad-sandwich-recall/index.html

កំណែ​ប្រែបច្ចុប្បន្ន

22/07/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ មាន រតនា បាន​ធ្វើ​បច្ចុប្បន្នភាព 22/07/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម