មន្ទីរពេទ្យ Chaophraya Abhaibhubejhr ក្នុងខេត្ត Prachin Buri របស់ថៃ គ្រោងចែកប្រេងកញ្ឆាដំណាក់កាលដំបូង ចំនួន ១ម៉ឺនដប ដល់មន្ទីរពេទ្យទូទាំងប្រទេស នៅខែសីហា ២០១៩ ខាងមុខនេះ។
លោកស្រី Supaporn Pitiporn ឱសថការីជាន់ខ្ពស់ ដែលទទួលគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ឱសថកញ្ឆា បញ្ជាក់ថា មន្ទីរពេទ្យ Chaophraya Abhaibhubejhr ដឹងថា ការផ្គត់ផ្គង់ មិនគ្រប់គ្រាន់នឹងតម្រូវការខ្ពស់របស់អ្នកជំងឺនោះទេ ទោះបីមានការខិតខំបង្កើនផលិតភាពក៏ដោយ។ សម្រាប់ប្រេងកញ្ឆាដំណាក់កាលដំបូងនេះ មានសារធាតុ Tetrahydrocannabinol (THC) ១,៧% ក្នុងប្រេង ១ដប។ THC ជាសមាសធាតុសកម្មសំខាន់នៅក្នុងកញ្ឆា។
ចំណែកលោក Sukhum Karnchanapima រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃវិញ បញ្ជាក់ថា មន្ទីរពេទ្យ ប្រមាណ ១០០ បានស្នើសុំក្រសួងប្រើប្រាស់ឱសថកញ្ឆា។ រីឯមន្ទីរពេទ្យ Chaophraya Abhaibhubejhr បានចាប់ផ្ដើមព្យាបាលអ្នកជំងឺ ១៤នាក់ហើយ ដោយប្រើប្រេងកញ្ឆា ហើយរំពឹងថា នឹងអាចព្យាបាលរហូតដល់ ១ ពាន់នាក់ តាមរយៈប្រេងកញ្ឆានេះ ក្នុងនោះ អ្នកកើតជំងឺ Parkinson (ជំងឺសរសៃប្រសាទម្យ៉ាងដែលធ្វើញ័រដៃ ចុករួយអវយវៈ ពិបាកកម្រើកធ្វើចលនា) ក៏ឃើញមានលទ្ធផលវេជ្ជមានដែរ ដោយមិនសូវញ័រដៃ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំងឺមហារីកថៃ ស្លាប់ជាបន្តបន្ទាប់ ដោយសារគ្មានប្រេងកញ្ឆាប្រើ
- ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ
លោកស្រី Supaporn Pitiporn បន្ថែមថា មន្ទីរពេទ្យ បានស្នើនាំចូលគ្រាប់ពូជកញ្ឆា ចំនួន ២.៥០០ដើម ពីប្រទេសហូឡង់ ដើម្បីដាំនៅក្នុងប្រទេសថៃ ដោយសំណើនេះ បានឯកភាពដោយអនុគណៈកម្មាធិការរបស់រដ្ឋបាលចំណីអាហារ និងឱសថរួចរាល់ហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]