សត្វមូស ត្បិតតែតូចមែន តែវាបង្កជំងឺជាច្រើនប្រភេទ ដោយនៅតំបន់អាស៊ីអាគ្នេយ៍របស់យើង វាបង្កជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ សកម្មជាងគេ។ ថ្មីៗនេះ នៅអាមេរិក មានរកឃើញសត្វមូស បង្កមេរោគលើខួរក្បាល ដោយធ្វើឲ្យហើមខួរក្បាល។
អាជ្ញាធរសុខាភិបាលរដ្ឋ Florida សហរដ្ឋអាមេរិក បានព្រមានពីវីរុសម្យ៉ាង បង្កដោយសត្វមូស ហៅថា Eastern equine encephalitis (EEE) ដោយព្រមាននេះ ក្រោយវីរុសជំងឺ EEE ត្រូវរកឃើញនៅលើសត្វមាន់ ហើយអាចរាលដាលតាមរយៈសត្វមូសទៅមនុស្ស និងបណ្ដាលឲ្យឆ្លងមេរោគក្នុងខួរក្បាល ដោយធ្វើឲ្យហើមខួរក្បាល។
ក្នុងមួយឆ្នាំ នៅអាមេរិក មានករណីការឆ្លងវីរុស Eastern equine encephalitis (EEE) លើមនុស្ស ប្រមាណ ៧ ករណីប៉ុណ្ណោះ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។ ប៉ុន្ដែជំងឺនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយអ្នកឆ្លងវីរុស ប្រឈមអត្រាស្លាប់ដល់ ៣០% ហើយអ្នកព្យាបាលជាសះស្បើយ ក៏បន្ដមានបញ្ហាប្រព័ន្ធសរសៃប្រសាទផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- រដូវមូសចូលមកដល់ ត្រូវចេះតិចនិកសាមញ្ញទាំងនេះដើម្បីការពារខ្លួន
- គ្រោះថ្នាក់! “មូស” តូចមែន តែអាចចម្លងជំងឺកាចសាហាវជាច្រើន
[embed-health-tool-bmi]