នេះពិតជារឿងចម្លែក និងកម្រមួយ ដែលក្មេងប្រុសឥណ្ឌា អាយុ ៧ឆ្នាំ ម្នាក់ មានធ្មេញរហូតដល់ ៥២៦គ្រាប់ ខណៈធម្មតាអ្នកពេញវ័យមានច្រើនបំផុតតែ ៣២គ្រាប់ប៉ុណ្ណោះ។
ក្មេងប្រុសនេះ រស់នៅក្នុងខេត្ត Chennai បានចាប់ផ្ដើមហើមក្រអូមមាត់ខាងស្ដាំ តាំងពីអាយុ ៣ឆ្នាំ ប៉ុន្ដែអាការៈនេះ មិនរំខានខ្លាំងនោះទេ ដូច្នេះ ម្ដាយឪពុក មិនបាននាំកូនរបស់ពួកគេ ទៅពិនិត្យនោះទេ។ រហូតដល់ការហើមកាន់តែធំ ហើយមានការឈឺចាប់ទៀតនោះ ម្ដាយឪពុក បាននាំក្មេងប្រុសនេះ ទៅមន្ទីរពេទ្យ Dental College and Hospital នៅទីក្រុង Saveetha។
ពេទ្យបានឆ្លុះ X-ray និង CT-scan ក្រអូមមាត់ខាងស្ដាំរបស់ក្មេងប្រុស និងរកឃើញ ពន្លកធ្មេញជាច្រើន នៅក្នុងមាត់ ដូច្នេះ ពេទ្យសម្រេចធ្វើការវះកាត់។ ក្រោយចាក់ថ្នាំស្ពឹកហើយ ពេទ្យបានវះកាត់យកធ្មេញ ចំនួន ៥២៦គ្រាប់ មានទំហំតូច មធ្យម និងធំ ចេញពីមាត់ក្មេង ដោយចំណាយពេល ៥ម៉ោង។
ក្នុងនោះ មានគ្រាប់ធ្មេញខ្លះ ជាភាគល្អិតតូចៗ តែពេទ្យបញ្ជាក់ថា វាគឺជាធ្មេញ។ ក្រោយវះកាត់ ៣ថ្ងៃ ក្មេងប្រុស បានធូរសា្រលពីជំងឺវិញ។ ពេទ្យថា នេះជាករណីទី១ ក្នុងពិភពលោក ដែលមនុស្ស មានធ្មេញតូចៗជាច្រើន នៅក្នុងមាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]