ហ្វីលីពីន ដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ ពីការផ្ទុះជំងឺគ្រុនឈាម បានកំពុងធ្វើការសម្រេចចិត្ត ថាតើគួរប្រើថ្នាំវ៉ាក់សាំងចាស់ ឬក៏អត់ ក្រោយជំងឺគ្រុនឈាម សម្លាប់មនុស្សរហូតជាង ៥៦០នាក់។
តាមសារព័ត៌មាន Channel News Asia កាលពីឆ្នាំ ២០១៧ ប្រទេសហ្វីលីពីន ធ្លាប់បានប្រើប្រាស់ថ្នាំវ៉ាក់សាំង ឈ្មោះ Dengvaxia ផលិតដោយក្រុមហ៊ុនបារាំង ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំង ជំងឺគ្រុនឈាម ដែលជាលទ្ធផល បែរជាមានរឿងអាស្រូវ ព្រោះមានក្មេង ៤នាក់ បានធ្លាក់ខ្លួនឈឺ រហូតបាត់បង់ជីវិត ហើយត្រូវគេអះអាងថា ជាប់ទាក់ទងនឹងវ៉ាក់សាំងខាងលើ ប៉ុន្តែប្រជាពលរដ្ឋផ្សេងក្រៅពីនោះ គឺមានប្រសិទ្ធភាពធម្មតា។
ដោយខ្លាចប្រឈមបទពិសោធដដែលៗ ទើបរដ្ឋាភិបាលហ្វីលីពីន កំពុងស្ថិតក្នុងការពិចារណារយ៉ាងល្អិតល្អន់។ យ៉ាងណា លោក Salvador Panelo អ្នកនាំពាក្យ ប្រធានាធិបតីហ្វីលីពីន បាននិយាយថា៖ ’រដ្ឋាភិបាលអាចនឹងធ្វើតាមនីតិវិធីនៃអង្គការសុខភាពពិភពលោក ដោយធ្វើការពិនិត្យរាល់ពលរដ្ឋត្រូវចាក់វ៉ាក់សាំងទាំងអស់ មុនពេលទទួលវ៉ាក់សាំងនេះម្តងទៀត ដើម្បីដឹងថា ពួកគេធ្លាប់មានកើត ឬលាប់ជំងឺគ្រុនឈាម ឬអត់ ហើយការសម្រេចចិត្ត នឹងមិនបង្កឲ្យមានរឿងអាស្រូវពីមុនឡើយ’។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ រឿងអាស្រូវបានកើតឡើង ពេលថ្នាំវ៉ាក់សាំងខាងលើ ត្រូវអ្នកជំនាញ ណែនាំសម្រាប់តែអ្នកដែលធ្លាប់កើតគ្រុនឈាមពីមុន ហើយការប្រើវ៉ាក់សាំងនេះ លើមនុស្សមិនធ្លាប់កើត បណ្តាលឲ្យមានករណីបាត់បង់ជីវិតកើតឡើង ប៉ុន្តែករណីទាំងនោះ នៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ពុំទាន់មានការអះអាងច្បាស់លាស់ណាមួយនោះទេ។
តែយ៉ាងណា រដ្ឋបាលហ្វីលីពីន កំពុងពិចារណា ស្របពេលជំងឺគ្រុនឈាម កំពុងវាយប្រហារប្រទេសនេះ ហើយសហភាពអឺរ៉ុប ក៏កំពុងផ្តល់ជំនួយដល់ហ្វីលីពីន សម្រាប់ដោះស្រាយបញ្ហាគ្រុនឈាមដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]