នៅអង់គ្លេសបាន រកឃើញរបៀបជួយដាំបណ្ដុះសក់ឡើងវិញបាន តាមរយៈដកឫសសក់ទុក និងបណ្ដុះដាំឡើងវិញ ចំពោះអ្នកដែលមានបញ្ហាអត់សក់ ឬចង់បានសក់កាន់តែក្រាស់។
ក្រុមហ៊ុនជីវបច្ចេកវិទ្យា HairClone ដែលមូលដ្ឋាននៅក្រុង Manchester ចក្រភពអង់គ្លេស ទើបទទួលបាន ការលិខិតអនុញ្ញាត ដំណើរការបច្ចេកវិទ្យាបណ្តុះសក់ថ្មីនេះ ពីនាយកដ្ឋានសុខភាព និងសុខមាលភាពសង្គមរបស់អង់គ្លេស។ សម្រាប់ដំណើរការ នៃការបណ្តុះសក់នេះ គឺ ដំបូងឡើង អតិថិជនដែលមានបញ្ហា ឬគ្មានបញ្ហាជ្រុះសក់ អាចទៅពិគ្រោះសុំសេវាពិភាក្សាយោបល់អំពីបញ្ហាសក់ បន្ទាប់ព្រមព្រៀង ក្នុងការដកឫសសក់ ក្នុងបរិមាណតូចមួយ យកទៅទុកក្នុងកន្លែងរក្សាជាលិកាសក់សុវត្ថិភាព។
បន្ទាប់មក ក្នុងករណីដែល អតិថិជនដដែល មានបញ្ហានៅពេលអនាគត(ជួបបញ្ហា ជ្រុះសក់រហូតទំពែក) អាចមកក្រុមហ៊ុន នឹងធ្វើការបណ្តុះជាលិកាជូនវិញ ធ្វើឲ្យសក់ដុះវិញដូចកាលដើម។
ដោយឡែកចំពោះ នីតិវិធីរក្សា ឫសសក់ ក្រុមហ៊ុនបានយកឫសសក់អតិថិជន ទៅបណ្តុះក្នុងមន្ទីរពិសោធន៍ រួចរក្សាទុកក្នុង សីតណ្ហភាព -១៥០អង្សាសេ។ នៅពេលដែល អតិថិជនត្រូវការ គេនឹងដាស់ជាលិកាដែលបានរក្សាទុកនោះដើម្បីខ្លូន (ចម្លងតាមពុម្ពដើម) រួចចាក់បញ្ចូលក្នុងស្បែកក្បាល បណ្តុះជាការស្រេច។
លោកវេជ្ជបណ្ឌិត Bessam Farjo ប្រធានផ្នែកវេជ្ជសាស្រ្ត នៃក្រុមហ៊ុនខាងលើ បាននិយាយថា៖ “ឥឡូវនេះ ក្រុមហ៊ុនបានអជ្ញាប័ណ្ណហើយ ហើយអតិថិជនបានទូរសព្ទមកសួរនាំ រឿងនេះ កាន់តែច្រើនឡើងៗ ហើយនេះប្រៀបដូចជាធនាគារ រក្សាទុកជាលិកាសក់ ដែលចាំដោះស្រាយបញ្ហា សម្រាប់អតិថិជន’។
អត្ថបទពាក់ព័ន្ធ៖
បើយោងតាម សមាគមបង្ការសក់ជ្រុះសហរដ្ឋអាមេរិក បុរសៗវ័យកណ្តាលជាធម្មតា នៅអាយុ២៥ឆ្នាំ នឹងអាចចាប់ផ្តើមមានបញ្ហាជ្រុះសក់កើតឡើង ហើយវាអាចមកពីកត្តាហ្សែនតពូជ ឬករណីមួយទៀត គឺការខ្វះអនាម័យ និងយកចិត្តទុកដាក់ថែទាំស្បែកក្បាល៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]