ថ្ងៃខាងមុខ បញ្ហាអាកាសធាតុ ដែលគ្រប់គ្នាមិនអាចទាយទុកបានមុន នឹងធ្វើឲ្យ ការផលិតចំណីអាហារកាន់តែខើចផល នឹងមានបញ្ហាកង្វះជីវជាតិក្នុងចំណីអាហារទាំងនោះផងដែរ។
ថ្ងៃខាងមុខ បញ្ហាអាកាសធាតុ ដែលគ្រប់គ្នាមិនអាចទាយទុកបានមុន នឹងធ្វើឲ្យ ការផលិតចំណីអាហារកាន់តែខើចផល នឹងមានបញ្ហាកង្វះជីវជាតិក្នុងចំណីអាហារទាំងនោះផងដែរ។

បញ្ហាខាងលើនេះ បានបញ្ជាក់នៅក្នុងរបាយការណ៍ចេញពីក្រុមពិភាក្សានៃរដ្ឋាភិបាលចម្រុះ នៅក្នុងអង្គពិភាក្សាស្តីពីការប្រែប្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ កន្លងទៅថ្មីៗនេះ។
របាយការណ៍ខាងលើដដែល បានបង្ហាញថា បញ្ហាបម្រែបម្រួលអាកាសធាតុ នឹងផ្តល់ផលប៉ះពាល់ដល់ ដំណាំរបស់កសិករ ដោយតាមតំបន់ខ្លះ អាកាសធាតុក្តៅខ្លាំង ខ្លះទៀតភ្លៀងបង្កទឹកជន់លិច ដែលសុទ្ធសឹងជាការមិនអំណោយផលដល់ការដាំដុះរបស់កសិករ។
បើតាម លោកស្រីសាស្រ្តាចារ្យ Pamela McElwee អ្នកសិក្សាពីបរិស្ថាន ទំនាក់ទំនងអេកូឡូស៊ី និងមនុស្ស នៃសាកលវិទ្យាល័យ Rutgers សហរដ្ឋអាមេរិក និងបានចូលរួមពិភាក្សាក្នុងបញ្ហានៃអង្គប្រជុំខាងលើនោះ បាននិយាយថា សូម្បីតែនៅសហរដ្ឋអាមេរិក គេត្រូវមានវិធានការភ្លាមៗ ដើម្បីរារាំងលៃយ៉ាងណា មិនឲ្យសីតណ្ហភាពនៃអាកាសធាតុ ឡើងសូម្បីតែ២អង្សា។ ការធ្វើដូចនេះ ក៏ព្រោះតែ វានឹងមានឥទ្ធិពលខ្លាំងលើ ចង្វាក់ផលិតកម្មអាហាររបស់កសិករ បើមិនយកចិត្តទុកដាក់។
ក្នុងសំណេររបាយការណ៍ ក៏បានបង្ហាញថែមទៀតថា គុណភាពចំណីអាហារ តួយ៉ាងដូចជា ជីវជាតិក្នុងចំណីអាហារនឹងត្រូវថមថយ ជាក់ស្តែងដូចជាប្រូតេអ៊ីន ជាតិកាបូនអ៊ីដ្រាត ស័ង្កសី និងជាតិដែកជាដើម។
អត្ថបទពាក់ព័ន្ធ៖
រំលឹកផងដែរថា ចំពោះលទ្ធផលរបាយការណ៍នេះ គឺជាសារបញ្ជ្រាបមួយ ឲ្យមានការយកចិត្តទុកដាក់ទៅលើបរិស្ថានជុំវិញខ្លួន ដែលទាមទារការចូលរួមពីមនុស្សគ្រប់គ្នា ព្រោះបញ្ហាបរិស្ថាន មានទំនាក់ទំនងខ្លាំង ទៅនឹងមនុស្ស សុខភាពរបស់ពួកគេ ក៏ដូចជាជីវិតរស់នៅ នៅលើភពផែនដីនេះ ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://edition.cnn.com/2019/08/09/health/ipcc-report-food-security-climate-scn/index.html
កំណែប្រែបច្ចុប្បន្ន
12/08/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Solika
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ