ការប្រើបណ្ដាញសង្គម ត្រូវបានរកឃើញថា ពាក់ព័ន្ធជាមួយនឹងការប៉ះពាល់សុខភាពផ្លូវចិត្ត មិនថា ប្រុស ស្រី ក្មេង ឬចាស់នោះទេ។ តែថ្មីៗ អ្នកស្រាវជ្រាវ រកឃើញថា បណ្ដាញសង្គម បង្កការប៉ះពាល់ដល់សុខភាពផ្លូវចិត្តក្មេងស្រីជំទង់យ៉ាងខ្លាំង។
តាមរយៈការសិក្សាលើក្មេងជំទង់អង់គ្លេស អាយុពី ១៣-១៦ឆ្នាំ អ្នកស្រាវជ្រាវ បញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook ឬ Instagram បង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់ក្មេងជំទង់ ដោយការរំខាន និងការកាត់បន្ថយពេលគេង ការហាត់ប្រាណរបស់ពួកគេ ក៏ដូចជាការកើនឡើងផលប៉ះពាល់ពីមាតិកាគ្រោះថ្នាក់ ជាពិសេសការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។
បើប្រៀបធៀបរវាងស្រី និងប្រុសវិញ ក្មេងស្រី រងការប៉ះពាល់បញ្ហាផ្លូវចិត្ត រហូតដល់ ៦០% សម្រាប់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមញឹកញាប់ ខណៈក្មេងប្រុសវិញ រងការប៉ះពាល់ត្រឹម ១២% ប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើងខ្លាំងនៅឥណ្ឌូនេស៊ី
កាលពីខែកក្កដា អ្នកស្រាវជ្រាវកាណាដា ក៏រកឃើញដែរថា ការប្រើប្រាស់បណ្ដាញសង្គមញឹកញាប់ ពាក់ព័ន្ធនឹងរោគសញ្ញាបាក់ទឹកចិត្តក្នុងចំណោមក្មេងជំទង់។ ចំណែកការសិក្សាចុងក្រោយនេះ កាន់តែសំខាន់ ដោយរកឃើញថា វាបណ្ដាលមកពីមាតិកា ការរារាំងការគេង និងការហាត់ប្រាណ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]