រដ្ឋាភិបាលថៃ កាលពីខែមុន គ្រោងអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានសិទ្ធិដាំកញ្ឆាដោយស្របច្បាប់ ដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ ដោយផែនការនេះ បានបង្កជាកង្វល់ អាចផ្ទុះឡើងការប្រើប្រាស់រុក្ខជាតិមានផ្ទុកសារធាតុញៀនប្រភេទនេះយ៉ាងអនាធិបតេយ្យ នាំឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមានរដ្ឋាភិបាលថៃ ឲ្យគោរពសន្ធិសញ្ញាគ្រប់គ្រងឱសថអន្តរជាតិ។
លោក Viroj Sumyai ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងសារធាតុញៀនអន្តរជាតិ (INCB) បញ្ជាក់ថា ប្រទេសថៃ បានចូលក្នុងកិច្ចព្រមព្រៀងសារធាតុញៀន ចំនួន ៣ ដូច្នេះអាជ្ញាធរថៃ ត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ មុនសម្រេចផ្ដល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា ខណៈពេលនេះ INCB កំពុងឃ្លាំមើលគោលនយោបាយកញ្ឆា នៅប្រទេសអាស៊ីអាគ្នេយ៍ ដែលជាកង្វល់យ៉ាងខ្លាំង ពីសេរីភាវូបនីយកម្មនៃការដាំកញ្ឆានៅប្រទេសថៃ។
ពីមុន លោក Viroj Sumyai បានព្រមានថា ថៃអាចបាត់សិទ្ធិពិសេសសម្រាប់នាំចូលឱសថមួយចំនួន បើហ៊ានសម្រេចអនុញ្ញាតឲ្យដាំកញ្ឆាដោយស្របច្បាប់ ហើយព្រមានពេលនេះ ដោយសារថៃ អនុញ្ញាតឲ្យមានការដាំកញ្ឆាចំនួន ៦កសិដ្ឋាន សម្រាប់ការប្រើប្រាស់ឯកជន។
- ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ
- ថៃ ត្រៀមចែកប្រេងកញ្ឆាលើកដំបូង ឲ្យអ្នកជំងឺទូទាំងប្រទេស
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]