backup og meta

អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មាន​ប្រសិទ្ធភាពខ្ពស់​ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ

អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មាន​ប្រសិទ្ធភាពខ្ពស់​ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ

ដំណឹង​ល្អ​សម្រាប់​អ្នក​ជំងឺ​របេង​ស៊ាំ​ការព្យាបាល ដោយ​ពេល​នេះ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ឯកភាព​ឲ្យ​ប្រើប្រាស់​ថ្នាំរបេង​ថ្មី​មួយប្រភេទ ដើម្បី​ព្យាបាល​លើ​អ្នក​ជំងឺ​របេង​ដែល​លែង​មាន​ប្រសិទ្ធ​ភាព​ជា​មួយ​ថ្នាំ​មុនៗ។

ថ្នាំថ្មី​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះថា Pretomanid ដោយ​លេប​ជាមួយ​ថ្នាំ ២​មុខ​ទៀត គឺ Bedaquiline និង Linezolid ដើម្បី​ព្យាបាល​អ្នកជំងឺ​របេង  ស៊ាំ​នឹង​ថ្នាំ ឬ​ការព្យាបាល​អត់ប្រសិទ្ធភាព ប៉ុន្តែ​ថ្នាំនេះប្រើប្រាស់​បាន​ សម្រាប់​តែ​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ។

ថ្នាំរបេង  Pretomanid មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ក្រោយ​បាន​សាកល្បង​លើ​អ្នកជំងឺ​របេង​សួត ១០៩​នាក់ ដែល​ស៊ាំ​នឹង​ថ្នាំ ហើយ​ជា​លទ្ធ​ផល ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់ គឺ​បាន​ជាសះស្បើយ​រហូត​ដល់ ៩៥% ក្រោយ​លេប​ថ្នាំ​រយៈពេល ៦ ខែ។

ការព្យាបាល​ជំងឺ​របេង​ដោយ​ថ្នាំ ៣​មុខ និង​ប្រើ​​រយៈពេល ៦​ខែ គឺ​ងាយស្រួល និង​ត្រូវការ​ពេល​ខ្លីជាងមុន ខណៈ​ការព្យាបាល​ជំងឺ​របេង​ស៊ាំ​នឹង​ថ្នាំ​ពីមុនមក ត្រូវការ​ថ្នាំ​ពី ៦-៨​ មុខ និង​រយៈពេល​យ៉ាង​តិច ២​ ឆ្នាំ។

អត្ថបទពាក់ព័ន្ធ៖ ថៃ ជាប្រទេស​មាន​អត្រាជំងឺ​របេង​ខ្ពស់​បំផុត​លើ​ពិភពលោក

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ឆ្នាំ​ ២០១៧ មនុស្ស ១០​លាន​នាក់ ទូទាំង​ពិភពលោក មាន​ជំងឺ​របេង ដោយ ១,៦​លាន​នាក់ បានស្លាប់។ អង្គការ​ដដែលបញ្ជាក់​ថា តាមការ​​ប៉ាន់ស្មាន មក​ទល់​នឹង​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ ៤៩.០០០​នាក់ មាន​​ដែល​ស៊ាំ​នឹង​ថ្នាំ​ច្រើន​មុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-08/15/c_138309525.htm

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម