ក្រុងបាងកក ប្រទេសថៃ ត្រូវស្គាល់ថា ជាគោលដៅពេញនិយមមួយ ក្នុងតំបន់អាស៊ាន សេវាសុខាភិបាល មិនថាអ្នកជំងឺក្នុងស្រុក ឬបរទេស កាន់តែមមាញឹកខ្លាំង នាំឲ្យរដ្ឋាភិបាលប្រទេសនេះ កំពុងដាក់ទិសដៅរៀបចំទីក្រុងមួយ នៅខេត្តភាគខាងត្បូង ឲ្យក្លាយជាមជ្ឈមណ្ឌលផ្តល់សេវាសុខាភិបាល។
តាមសារព័ត៌មានក្នុងស្រុកថៃ ក្រុង Hat Yai ខេត្តសុងខ្លា កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ជាជំហានទីមួយ សម្រាប់ដាក់ចេញគោលដៅព្យាបាលជំងឺជនបរទេស មកពីប្រទេសជិតខាង។
ហេតុផលនាំឲ្យទីក្រុងស្ថិតនៅក្បែរព្រំដែនម៉ាឡេស៊ីជាគោលដៅសម្រាប់សេវាសុខាភិបាលជនបរទេស ព្រោះតែ ថៃកំពុងមានកំណើនភ្ញៀវទេសចរដ៏ច្រើន ដោយក្នុងនោះមួយចំនួនធំ ក៏ត្រូវការសេវាព្យាបាលរបស់ប្រទេសនេះដូចគ្នា។ ក្រុង Hat Yai ខេត្តសុងខ្លា ជាទីតាំងដ៏សំខាន់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើដំណើរពីប្រទេសម៉ាឡេស៊ី រាប់ទាំងភ្ញៀវមកពីប្រទេសសឹង្ហបុរីផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ពេទ្យថៃ មានប្រព័ន្ធរហ័ស ជួយសង្គ្រោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល
- ពេទ្យថៃ ព្រមានពីផលវិបាកធ្ងន់ធ្ងរនៃជំងឺផ្ដាសាយ
[embed-health-tool-bmi]