ថ្នាំគ្រាប់សម្រាប់លេបជាប្រចាំថ្ងៃ ដែលត្រូវគេអះអាង អាចបង្ការបញ្ហាផ្សេងៗទាក់ទងនឹងបេះដូង បានលេចចេញជារូបរាងផ្លូវការ នឹងអាចមានវត្តមានទៅដល់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ។
យោងតាមសារព័ត៌មាន BBC របស់អង់គ្លេស ប្រភេទថ្នាំគ្រាប់នេះ ជាលទ្ធផលនៃការស្រាវជ្រាវរួមគ្នារវាងសាកលវិទ្យាល័យ Isfahan ប្រទេសអ៊ីរ៉ង់ និងសាកលវិទ្យាល័យ Birmingham នៅអង់គ្លេស ដោយថ្នាំគ្រាប់នេះ ផ្សំថ្នាំ ៤មុខ បញ្ចូលគ្នា មាន អាស្ពីរីន ថ្នាំស្តាទីន ដើម្បីថ្នាំបញ្ចុះជាតិកូលេស្តេរ៉ូល និងជាតិថ្នាំពីរមុខទៀត សម្រាប់បញ្ចុះសម្ពាធឈាម។
ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យប្រទេសទាំងពីរបាន អះអាងថា ថ្នាំនេះមានប្រសិទ្ធិភាព ១/៣ ក្នុងការបង្ការជំងឺបេះដូង ហើយថែមទាំងមានតម្លៃសមរម្យទៀតផង ពោលតម្លៃដូចថ្នាំព្យាបាលក្នុងទីផ្សារទូទៅ នឹងអាចមានវត្តមានដល់បណ្តាប្រទេសមានចំណូលទាប សម្រាប់ការបង្ការជំងឺបេះដូង ដែលសម្លាប់មនុស្សច្រើនជាងគេក្នុងមួយឆ្នាំៗ។
មុននឹងបង្កើតថ្នាំនេះឡើង ការស្រាវជ្រាវ និងអនុវត្តប្រមាណជិត ៥ឆ្នាំ ដោយពិសោធលើភូមិជាង ១០០ ក្នុងប្រទេសអ៊ឺរ៉ង់ ហើយលទ្ធផលឃើញថា ថ្នាំនេះពិតជាមានប្រសិទ្ធិភាព។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]