ជំងឺគ្រុនឈាម មិនត្រឹមតែរីករាតត្បាត នៅតំបន់អាស៊ី ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានវត្តមាននៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) និងអាមេរិកកណ្តាល ដោយក្នុងនោះ មានទាំងប្រទេសគុយបា ជំរុញឲ្យអ្នកវិទ្យាសាស្ត្រប្រទេសនេះ អភិវឌ្ឍវិធីការពារ ប្រឆាំងជំងឺនេះ តាមរយៈការចាក់បាក់តេរីទៅក្នុងមូស។
យោងតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ គុយបា បានកំពុងអភិវឌ្ឍវិធីសាស្រ្តថ្មីមួយ ដើម្បីប្រឆាំងជំងឺគ្រុនឈាម ដោយចាក់បាក់តេរី។ បើតាមលោក Guadalupe Guzman ប្រធាន សមាគមមីក្រូជីវសាស្រ្ត និងប៉ារ៉ាស៊ីត ឲ្យដឹងក្នុងសិក្ខាសាលាផ្សាយពីជំងឺចម្លងដោយសត្វល្អិត ក្រុង Havana ប្រើបាក់តេរីឈ្មោះ Wolbachia ប្រឆាំងពពួកសត្វមូស ដើម្បីរារាំងកុំឲ្យពួកវាអាចបង្កកំណើតបាន ជួយយើងអាចគ្រប់គ្រងមិនឲ្យ ជំងឺរាតត្បាត ដូចជា គ្រុនចាញ់ និងគ្រុនឈាម រីករាលដាលបាន។
លោកបានឲ្យដឹងបន្ថែមថា ពពួកសត្វមូស ជាភ្នាក់ងារចម្បងចម្លងមេរោគគ្រុនឈាម គ្រុនចាញ់ ហ្ស៊ីកា និងមេរោគប្រភេទស្រដៀងគ្នាឈ្មោះ Chikungunya ពពួកជំងឺនេះ បានបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈច្រើន។
អត្ថបទពាក់ព័ន្ធ៖
- អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល
- ក្រៅពីគ្រុនឈាម មានជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ!
[embed-health-tool-bmi]