backup og meta

ល្បីយូរហើយ​តើ​ពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?

ល្បីយូរហើយ​តើ​ពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?

ទូរស័ព្ទទំនើបៗ សុទ្ធតែ​មាន​ហ្វ្រេកង់​វិទ្យុសកម្ម គ្រាន់តែ​នៅ​ក្រោម​កម្រិត​សុវត្ថិភាព ដែល​អាជ្ញាធរ​បាន​កំណត់ ប៉ុន្ដែ​សប្ដាហ៍​មុន កាសែត Chicago Tribune របស់​អាមេរិក បាន​ចេញផ្សាយ​លទ្ធផល​មួយ រកឃើញ​ថា ទូរស័ព្ទ iPhone និង Samsung មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋបាល​អាមេរិក រហូត​ដល់ ២​ដង។

កាសែត​អាមេរិក​មួយ​នេះ រកឃើញ​ថា ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ iPhone 7 គឺលើស​កម្រិត​សុវត្ថិភាព​កំណត់ដោយ​គណៈកម្មការ​ទំនាក់ទំនង​អាមេរិក (FCC) ចំនួន ២ដង។ ចំណែក​ទូរស័ព្ទ Samsung S8 មាន​ហ្វ្រេកង់​វិទ្យុសកម្ម លើស​កម្រិត​សុវត្ថិភាព ចំនួន ៥​ដង។ FCC កំណត់​កម្រិត​សុវត្ថិភាព​នៃ​ហ្វ្រេកង់​វិទ្យុសកម្ម​ទូរស័ព្ទ ១,៦​វ៉ាត់/គីឡូក្រាម។

ទោះមិន​ទាន់ច្បាស់​ថាតើ​ហ្វ្រេកង់​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​ទំនើប បង្ក​ហានិភ័យ​ជំងឺ​មហារីក ឬ​គ្រោះថ្នាក់​ផ្សេងទៀត ប៉ុន្ដែ​វា​កំពុង​ក្លាយ​ជា​សំនួរ​មួយ នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើប។

ក្រោយ​ចេញផ្សាយ​លទ្ធផល​នេះ ខាង​គណៈកម្មការ FCC របស់​អាមេរិក ក៏បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើបអង្កេត​លើ​ហ្វ្រេកង់​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ល្បីៗ​ផងដែរ។ គណៈកម្មការ ទទួល​យក​រាល់​ការ​អះអាង​ទាំង​អស់ ស្ដីពី​ការ​រំលោភ​ស្ដង់ដារ​ហ្វ្រេកង់​វិទ្យុសកម្ម ហើយ​នឹង​ធ្វើការ​ពិនិត្យ​លើ​ទូរស័ព្ទ​នានា នៅ​ក្នុង​រយៈពេល ២-៣​ខែ​ខាងមុខ។

ចំណែក​ក្រុមហ៊ុន Apple និង Samsung បាន​ជំទាស់​នឹង​ការ​រកឃើញ​របស់​កាសែត​អាមេរិក។ Apple បញ្ជាក់​ថា លទ្ធផល​ការ​ធ្វើតេស្ត​របស់​កាសែត​អាមេរិក មិនត្រឹមត្រូវ ដោយសារ​ការរៀបចំ មិន​ផ្អែក​តាម​ដំណើរការ​ចាំបាច់ ដើម្បី​វាយតម្លៃ​ឲ្យ​ត្រឹមត្រូវ​លើ​ម៉ូដែល​ទូរស័ព្ទ iPhone។ ចំណែក​ក្រុមហ៊ុន Samsung បញ្ជាក់​ថា ទូរស័ព្ទ Samsung ដែល​លក់​នៅ​អាមេរិក សុទ្ធតែ​អនុវត្ត​តាម​ច្បាប់​របស់ FCC។

អត្ថបទពាក់ព័ន្ធ៖ ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក?

ទោះយ៉ាងណា ចុងក្រោយ​នេះ ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង២ កំពុង​រង​បណ្ដឹង​ពី​ពលរដ្ឋ​អាមេរិក លើ​ផលប៉ះពាល់​ហ្វ្រេកង់​វិទ្យុសកម្ម​ចំពោះ​អ្នកប្រើប្រាស់ រហូត​ដល់ ៥០០% លើ​សកម្រិត​សុវត្ថិភាព។

គួរបញ្ជាក់​ថា វិទ្យុសកម្ម គឺ​ជារលក​ដែល​សាយភាយចេញ​ពីគ្រឿង​អេឡិចត្រូនិក ដូចជា ទូរស័ព្ទ កង្ហារ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំងដាំបាយ ទូទឹកកក និង​អេឡិចត្រូនិច​ផ្សេងៗទៀត ដោយ​វាកើត​មាន​នៅគ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​បរិយាកាស។ ចំណែក​ផល​ប៉ះពាល់​ដំបូង វិទ្យុសកម្ម​ធ្វើឲ្យ​យើង​បាត់បង់​ថាមពលនៅ​ក្នុងខ្លួនពី ១០% ទៅ ៣០% ភ្លាមៗ បន្ទាប់​ពី​យើងប៉ះពាល់​ទៅ លើ​គ្រឿង​អេឡិចត្រូនិចផ្សេងៗ។ រីឯ​ការ​ជ្រាបចូល​របស់​វិទ្យុសកម្ម​ទៅក្នុង​រាង្គកាយ​របស់​យើង គឺមិនបាន​ធ្វើឲ្យ​យើង​ឈឺចាប់ភ្លាមៗ​នោះទេ ប៉ុន្តែ​វាបង្ក​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដោយ​ផល​ប៉ះពាល់​បន្តិច​ម្តងៗ​នេះ បង្ក​ឲ្យ​កើត​មហារីកខួរក្បាល មហារីក​គ្រាប់ឈាម ថាមពល​រាង្គកាយ​ចុះខ្សោយ ខ្សោយ​មេជីវិត ហើយ​ស្ត្រីពពោះ ធ្វើឲ្យ​ការបង្ក​កំណើត​ខុស​ប្រក្រតី​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.chicagotribune.com/investigations/ct-cell-phone-radiation-testing-methodology–20190821-whddrljk6fbmxoqh25u5t7lkb4-story.html

https://www.rt.com/usa/467274-apple-samsung-cancer-lawsuit/?fbclid=IwAR0yk8Z3CS2EIgXeOWI0mjQ9cBKsEkKpWwSaK9ugxL_T9inw24O33z324Zg

កំណែ​ប្រែបច្ចុប្បន្ន

27/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម