ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ គឺ Hello Health Group ដែលជាស្ថាប័នផ្ដោតលើការផ្សព្វផ្សាយព័ត៌មានសុខភាព និងវេជ្ជសាស្ត្រឈានមុខមួយនៅអាស៊ី បានចូលរួមក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ Most Innovative HealthTech Startup in Asia។
កម្មវិធីខាងលើជាការប្រកួតប្រជែងតាមអនឡាញ ធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានក្រុមហ៊ុន/ស្ថាប័ន ធ្វើការងារលើ Health Tech ជាច្រើនប្រទេសនៅអាស៊ី ចូលរួមប្រកួតប្រជែងគ្នា ដើម្បីជ្រើសរើសស្ថាប័នមួយមានគំនិតច្នៃប្រឌិត គុណតម្លៃ និងធ្វើការងារគាំពារសុខមាលភាពប្រជាពលរដ្ឋ។
បច្ចុប្បន្ន Hello Health Group មានបណ្តាញសារព័ត៌មានជាច្រើនកំពុងដំណើរការតាមប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា កោះតៃវ៉ាន់ និងឥណ្ឌា។
ចំណែក វិបសាយ Hello គ្រូពេទ្យ ជាបណ្ដាញសារព័ត៌មានរបស់ Hello Health Group ដែលបានបង្កើតឡើងនៅចុងឆ្នាំ ២០១៨ ហើយថ្វីត្បិតទើបដំណើរការមិនបាន ១ ឆ្នាំ ផង ប៉ុន្តែទទួលបានការចុចចូលមើលរាប់លានដងក្នុងមួយខែ ខណៈការផ្ញើសារឆ្លើយឆ្លងសំណួរផ្នែកសុខភាព តាមផេកហ្វេសប៊ុកវិញ មានដល់រាប់ពាន់សំណួរឯណោះក្នុងមួយខែៗ ហើយតួលេខនេះ បន្តកើនឡើងជាប្រចាំ។
Hello Health Group ស្ថិតក្នុងលំដាប់លេខរៀងទី ១៧ នៃការបោះឆ្នោត កុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នាណា ដើម្បីជាប់ក្នុងការប្រកួតប្រជែងខាងលើ ហើយមានលទ្ធភាពពង្រីកសកម្មភាពរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ។
ការបោះឆ្នោតនេះសម្រាប់ការអ្នកប្រើប្រាស់កុំព្យូទ័រលើតុ និង Laptop ប៉ុណ្ណោះ ដែលការប្រកាសលទ្ធផល នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំ Health Tech Summit នៅប្រទេសសិង្ហបុរី។
របៀបនៃការបោះឆ្នោត៖
១- ចូលទៅកាន់លីង វិបសាយ Hellokrupet – Hello គ្រូពេទ្យ
២- ចុចលើពាក្យថា Vote Now
៣- ជ្រើសរើសស្ថាប័នដែលខ្លួនពេញចិត្តនៅក្នុង Column ខាងក្រោម
៥- បំពេញឈ្មោះ និង E-mail
៦- ចុចលើពាក្យ OK
៧- ចុចពាក្យ Vote Now ម្តងទៀត។
អ្នកដែលបានចូលរួមក្នុងការបោះឆ្នោតនេះ នឹងឱកាសទទួលបានរង្វាន់ កុំភ្លេចណា Hello Health Group ស្ថិតក្នុងលំដាប់លេខរៀងទី ១៧។
[embed-health-tool-bmi]