backup og meta

ថៃប្រកាស​ថា កញ្ឆាលែងជាសារធាតុហាមឃាត់ហើយ តែ​មិន​ទាន់ឲ្យដាំសេរី បើល្មើសនៅតែខុសច្បាប់ព្រោះ...

ថៃប្រកាស​ថា កញ្ឆាលែងជាសារធាតុហាមឃាត់ហើយ តែ​មិន​ទាន់ឲ្យដាំសេរី បើល្មើសនៅតែខុសច្បាប់ព្រោះ...

កញ្ឆា គឺជា​សារធាតុ​ហាមឃាត់ នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ក្នុង​ពិភពលោក តែ​ចុងសប្ដាហ៍​មុន ក្រសួង​សុខាភិបាល​ថៃ បាន​ដក​កញ្ឆា ចេញ​ពី​បញ្ជី​ខុសច្បាប់។ ទោះជាអាជ្ញាធរ ប្រកាស​ដូច្នេះ តែ​​មិនទាន់​អនុញ្ញាត​ឲ្យ​ប្រជាជន ដាំ​ដំណាំ​កញ្ឆា​ដោយ​សេរី​នៅ​ឡើយទេ។

លោក Anutin Charnvirakul រដ្ឋមន្ត្រី​សុខាភិបាល​ថៃ ជឿជាក់​ថា សេដ្ឋកិច្ច​ថៃ នឹង​ទទួល​បាន​ប្រយោជន៍​ជាច្រើន ពី​ការ​ដក​បម្រាម​នេះ ដោយសារ​ប្រេង និង​គ្រាប់​កញ្ឆា នឹង​ត្រូវប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ឱសថ គ្រឿងសម្អាង និង​អាហារ​ជាដើម។

តាម​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ សារធាតុ​ចម្រាញ់​ចេញពី​កញ្ឆា ដែល​មាន​អត្រា​សមាសធាតុ Cannabidiol (CBD) និង Tetrahydrocannabinol (THC) មិនលើស ០,០១-០,២% នៃ​ទម្ងន់ អាច​ប្រើនៅ​ក្នុង​ឱសថ ឬ​ថ្នាំ​បុរាណ​បាន។ ប្រកាស​ដដែល​នេះ ក៏អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​ស្ងួត ដើម កាកសរសៃ និង​គ្រាប់​កញ្ឆា នៅ​ក្នុង​ថ្នាំ​បុរាណ អាហារ និង​គ្រឿសម្អាង​ផងដែរ។

Cannabidiol ជា​សមាសធាតុ​សកម្ម នៅ​ក្នុង​កញ្ឆា ដែល​ជឿថា អាច​ប្រើ​ក្នុង​សារធាតុ​សម្រាប់​ផលិតឱសថ​ជាច្រើន ចំណែក Tetrahydrocannabinol ជា​សារធាតុ ដែល​មាន​ឥទ្ធពល​លើ​មុខងារ​ខួរក្បាល។

ក្នុង​រយៈពេល ៥​ឆ្នាំ​ដំបូង គិត​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៩ មាន​តែ​អ្នក​ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ដាំ​កញ្ឆា នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ អាច​ប្រើ​ផលិតផល​កញ្ឆា​បាន​មួយ​ចំនួន ចេញពី​ការ​ប្រមូល​ផល​ដំណាំ​កញ្ឆា​របស់​ពួកគេ។ បច្ចុប្បន្ន ក្រសួង​សុខាភិបាល​ថៃ អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ Highland ដាំ​ដំណាំ​កញ្ឆា​នៅ​ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ ណាន តាក់ និង​ផែតឆាប៉ុន។

អត្ថបទពាក់ព័ន្ធ៖

ប៉ុន្ដែ​លោក Niyom Termsrisuk អគ្គលេខាធិការ នៃ​ក្រុមប្រឹក្សា​គ្រប់គ្រង​សារធាតុ​ញៀន ព្រមាន​ថា ប្រជាជន មិន​អនុញ្ញាត​ឲ្យ​ដាំ​កញ្ឆា​ទេ ដោយ​លោក​បញ្ជាក់​ថា ការ​ដាំ នាំចេញ នាំចូល លក់ គ្រប់គ្រង និង​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ខុសច្បាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1740734/hemp-removed-from-list-of-controlled-substances

កំណែ​ប្រែបច្ចុប្បន្ន

02/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម