បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំង ធ្វើឲ្យវិស័យវេជ្ជសាស្រ្តកាន់តែទំនើប ដោយពេលនេះមន្ទីរពេទ្យមួយ ក្នុងប្រទេសអ៊ីស្រាអ៊ែល បានបំពាក់បច្ចេកវិទ្យា AI ( Artificial Intelligence) ឬបញ្ញាសប្បនិម្មិត សម្រាប់តាមដានអាការៈអ្នកជំងឺពីចម្ងាយ។
តាមសារព័ត៌មាន Xinhua មន្ទីរពេទ្យ Ichilov ដែលជាមន្ទីរពេទ្យធំជាងគេ ក្នុងចំណោមពេទ្យធំៗទាំងបី នៅអ៊ីស្រាអែល បានបំពាក់បញ្ញាសប្បនិម្មិត ដោយមានភ្ជាប់ជាមួយ Sensors កាម៉េរ៉ា និងអេក្រង់ សម្រាប់ចាប់យកទិន្នន័យអាការៈរបស់អ្នកជំងឺ។ កាន់តែពិសេស គឺបច្ចេកវិទ្យានេះ បានបង្កើតឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដ៏ល្បីចំនួនពីរ មានក្រុមហ៊ុន Innovision និង BioBeat ដោយបំពាក់នូវប្រព័ន្ធគណនា អាចប្រមូលទិន្នន័យអាការៈមិនប្រក្រតីផ្សេងៗចំពោះអ្នកជំងឺ ដើម្បីយកមកវិភាគ និងបង្ហាញជាសញ្ញាប្រាប់ដល់បុគ្គលពេទ្យប្រចាំការ អាចជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពទៀតផង។
តំណាងមន្ទីរពេទ្យ Ichilov បានបញ្ចេញចំណាប់អារម្មណ៍ប្រាប់សារព័ត៌មានថា៖ “យើងជឿថា អនាគតទៅ AI នឹងអាចទាយដឹង និងជួយឲ្យសញ្ញាពេទ្យ ដឹងមុនកាន់តែច្រើនពីអាការៈជំងឺ ពិសេស ទិន្នន័យនោះ គឺច្បាស់លាស់តែម្តង’។
អត្ថបទពាក់ព័ន្ធ៖
- បញ្ញាសប្បនិម្មិត AI នាថ្ងៃអនាគត នឹងជួយឲ្យដឹងពាក់ព័ន្ធជំងឺបេះដូង
- នុ៎ះ! Airpods និងកាសអត់ខ្សែ អាចធ្វើឲ្យកើតជំងឺមហារីក
សម្រាប់គម្រោងបំពាក់បច្ចេកវិទ្យា AI ខាងលើ ត្រូវបានរំពឹងថា នឹងបំពាក់នៅតាមមន្ទីរពេទ្យ មានបុគ្គលិកពេទ្យបម្រើការតិចតួច ដើម្បីសម្រួលសេវាសុខាភិបាល ឲ្យបានលឿនរហ័ស និងមានប្រសិទ្ធិភាព៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]