អ្នកវិទ្យាសាស្ត្រ ៥ រូប បានឈ្នះពាន Lasker Awards ប្រចាំឆ្នាំ ២០១៩ ដែលជាពានរង្វាន់ស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រធំជាងគេ នៅអាមេរិក។ អ្នកវិទ្យសាស្ត្រទាំងនោះ បានរកឃើញការព្យាបាលប្រឆាំងមហារីក និងកោសិកាប្រព័ន្ធការពារ។
ក្នុងនោះ អ្នកវិទ្យាសាស្ត្រ ២រូប គឺលោក Max D. Cooper មកពីសាកលវិទ្យាល័យ Emory និងអ្នកជីវសាស្ត្រអូស្ត្រាលី Jacques Miller បានឈ្នះពាន ដោយបានរកឃើញ និងកំណត់មុខងារកោសិកា T និង B ដែលបង្ហាញពីដំណើរការ នៃការឆ្លើយតបរបស់ប្រព័ន្ធការពារ។
ចំណែកអ្នកវិទ្យាសាស្ត្រអាមេរិក H. Michael Shepard និង Dennis J. Slamon រួមជាមួយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ Axel Ullrich បានឈ្នះពានរង្វាន់ តាមរយៈការរកឃើញការព្យាបាលប្រព័ន្ធការពារ (Monoclonal Antibody Therapy) ជាលើកដំបូង ដោយផ្ដោតលើប្រូតេអ៊ីនមួយ ដែលមានផ្ទុកដោយហ្សែនបង្កជំងឺមហារីក។ ការព្យាបាលប្រព័ន្ធការពាររបៀបនេះ ជាយុទ្ធសាស្ត្រមានប្រសិទ្ធភាព ដើម្បីព្យាបាលដុំសាច់មហារីកមានលក្ខណៈរឹងៗ។
ពានរង្វាន់នេះ នឹងត្រូវផ្ដល់ជូនដោយក្រុមហ៊ុនផលិតវ៉ាក់សាំង Gavi និងសមាគម Lasker-Bloomberg Public Service Award ដែលបានជួយផ្ដល់វ៉ាក់សាំង ដល់កុមារ ៧៦០ លាននាក់ និងសង្រ្គោះជីវិត ជាង ១៣ លាននាក់ នៅប្រទេសចំនួន ៧៣ តាំងពីឆ្នាំ ២០០០ មក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]