backup og meta

ខួបកំណើត ក្លាយជាថ្ងៃកាន់ទុក ដោយសារតែញ៉ាំហេមប៊ឺហ្គឺ

ខួបកំណើត ក្លាយជាថ្ងៃកាន់ទុក ដោយសារតែញ៉ាំហេមប៊ឺហ្គឺ

រឿងហេតុស្ទើរ​មិន​គួរ​ឲ្យ​ជឿ កើត​ឡើង​លើ​យុវជន​​ជន​ជាតិ​អង់គ្លេស​​ម្នាក់ ស្លាប់​​បាត់​បង់​ជីវិត​ភ្លាម​ៗ បន្ទាប់​ពី​ប្រតិកម្ម​ខ្លាំង​ជាមួយនំហេម​ប៊ឺហ្គឺសាច់មាន់លាយឈីស។

តាម​សារព័ត៌មាន CNN យុវជន​​អង់គ្លេស​ខាង​លើ មាន​ឈ្មោះ Owen Carey បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ ១៨​ ឆ្នាំ ពោល​គឺ​​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​​កំណើត​​អាយុ ​១៨​ឆ្នាំ ​របស់​ខ្លួន។

ចំពោះ​ដំណើរ​ដើម​ទង ​​កើត​ឡើង​បន្ទាប់​ពី Owen បាន​ចូល​ទៅ​ញ៉ាំ​អាហារ​​នៅ​ហាង​​ប៊ឺហ្គឺ​ BYRON ដោយជន​រងគ្រោះ បាន​ប្រាប់​ទៅ​បុគ្គលិក​ហាង ​​ខ្លួន​មាន​ប្រតិកម្ម​ទៅ​នឹង​ប៊ឺហ្គឺ តែ​​បុគ្គលិក​កុម្ម៉ង់​​ បាន​ប្រាប់​​វិញ​ថា​ ពុំ​មាន​បញ្ហាទេ ខណៈ​បញ្ជី​រាយ​មុខ​ម្ហូប ក៏ពុំ​មាន​បញ្ជាក់​ច្បាស់​លាស់ នាំ​ឲ្យ​​ជាលទ្ធផល​ Owen បាន​កុម្ម៉ង់​យក​ប៊ឺហ្គឺ​សាច់​មាន់​ចៀន លាយ​ជាមួយ​ប័រ​​មក​ញ៉ាំ។

ក្រោយញ៉ាំ​ហេមប៊ឺហ្គឺ​ត្រឹម​រយៈ​ពេល​ ១​ម៉ោង ជន​រងគ្រោះ ក៏​ចាប់​ផ្តើម​ប្រតិកម្មជាមួយ​ហេម​ប៊ឺហ្គឺដែលញ៉ាំ ធ្វើ​ទុក​រហូត​ដល់​បាត់​បង់​ជីវិត។

ក្រុម​គ្រួសារជន​រង​គ្រោះ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អាជ្ញាធរ​​ពាក់​ព័ន្ធ ឲ្យ​ជួយ​អំពាវ​នាវ​ដល់​ហាង​អាហារ ជួយ​​​បញ្ជាក់​​​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់ ជា​ពិសេស​សម្រាប់​អតិថិជន​​មាន​បញ្ហា​អាលែកហ្ស៊ី ដើម្បី​កុំ​​ឲ្យ​ដូច​ករណី​ យុវជន​ Owen បន្ត​ទៀត។

អាលែកហ្ស៊ី Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ស្រីៗមានជំងឺមហារីកក្រពេញអូវែ ដាច់ខាតហាមញ៉ាំអាហារទាំងនេះ!
  • ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!

គួរ​រំលឹក​ដែរ​ នៅ​ប្រទេស​អង់គ្លេស កន្លង​មក​​ក៏​កើត​ករណី​ដូច​គ្នា​នោះ​ដែរ ដោយ​សារ​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​​ចំណី​អាហារ រហូត​បណ្តាល​ឲ្យ​បុរស​ម្នាក់​​ស្លាប់ ដែល​រឿង​នោះ​បាន​កើត​ឡើង​នៅ​ហាង​​ប៊ឺហ្គឺ​។ ​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/09/13/uk/byron-burger-death-gbr-scli-intl/index.html

កំណែ​ប្រែបច្ចុប្បន្ន

17/09/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម