backup og meta

ជំងឺធាត់ កើនឡើងនៅអាស៊ាន ឯកម្ពុជា ក៏កើនគួរសមដែរ

គ្នាយើង​ខ្លះ ប្រហែល​បាន​ដឹង​ហើយថា បញ្ហា​លើសទម្ងន់ និង​ជំងឺ​ធាត់ បង្ក​ផលប៉ះពាល់​យ៉ាងច្រើន ដល់​សុខភាព​របស់​យើង ដូចជា ប្រឈម​បញ្ហា​បេះដូង លើសឈាម ទឹកនោមផ្អែម ដែល​ឈាន​ទៅ​កើត​មហារីក​ទៀតផង។ 

បច្ចុប្បន្ននេះ នៅ​តំបន់​អាស៊ាន​របស់​យើង កំពុង​កើនឡើង​អ្នក​ជំងឺ​ធាត់ និង​លើសទម្ងន់ ដោយសារ​ការ​កើនឡើង​ប្រាក់​ចំណូល និង​ការ​ប្រមូល​ផ្ដុំ​គ្នា​រស់នៅ​តាម​តំបន់​ប្រជុំជន។ ចំំណែក​អង្គការ​សហប្រជាជាតិ (WHO) បាន​បញ្ជាក់​ថា ការកើនឡើង​តម្លៃ​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ភាព​មាន​កំណត់​នៃ​អាហារ នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​កត្ដា​បណ្ដាល​ឲ្យ​កើតមាន​ជំងឺ​ធាត់។

យោងតាម​ស្ថិតិ World Population Review ឆ្នាំ​២០១៩ បង្ហាញ​ថា៖

  • ម៉ាឡេស៊ី មាន​អ្នក​ជំងឺ​ធាត់ ១៥,៦%
  • ព្រុយណេ មាន​អ្នក​ជំងឺ​ធាត់ ១៤,១%
  • ថៃ មាន​អ្នក​ជំងឺ​ធាត់ ១០%
  • ឥណ្ឌូណេស៊ី មាន​អ្នក​ជំងឺ​ធាត់ ៦,៩%
  • ហ្វីលីពីន មាន​អ្នក​ជំងឺ​ធាត់ ៦,៤%
  • សិង្ហបុរី មាន​អ្នក​ជំងឺ​ធាត់ ៦,១%
  • មីយ៉ាន់ម៉ា មាន​អ្នក​ជំងឺ​ធាត់ ៥,៨%
  • ឡាវ មាន​អ្នក​ជំងឺ​ធាត់ ៥,៣%
  • កម្ពុជា មាន​អ្នក​ជំងឺ​ធាត់ ៣,៩%
  • វៀតណាម មាន​អ្នក​ជំងឺ​ធាត់ ២,១%

ដើម្បី​កុំឲ្យ​កើត​មាន និង​កាត់បន្ថយ​ជំងឺធាត់ អ្នកជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​សុខភាព ជាពិសេស​កុំ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិស្ក​ច្រើន​ពេក រួមជាមួយ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://theaseanpost.com/article/obesity-rise-asean

កំណែ​ប្រែបច្ចុប្បន្ន

18/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 18/09/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម