backup og meta

ថ្នាំបំបាត់ធ្លាក់ទឹកចិត្ត អ្នកជំនាញរកឃើញថាមានប្រសិទ្ធិភាព តែប្រើពេលយូរ

ថ្នាំ​សម្រាប់​បំបាត់​ភាព​អន្ទះ​អន្ទែង បំបាត់​​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដែល​​​មនុស្ស​ប្រមាណ​​រាប់​លាន​នាក់​ប្រើ​ជុំ​វិញ​ពិភព​លោក ត្រូវ​អ្នក​ជំនាញ​​វេជ្ជសាស្រ្ត​ រក​ឃើញ​ថា មាន​ប្រសិទ្ធិ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​យូរ​។

ប្រភព​ព័ត៌មាន ពី​ Breaking News WS បាន​ឲ្យ​ដឹង​ថា ក្រុម​​អ្នក​វិទ្យាសាស្រ្ត​មក​ពី សាកលវិទ្យាល័យ College London នៃ​ប្រទេស​អង់គ្លេស បាន​ធ្វើ​ពិសោធន៍​​ទៅ​លើ​ ថ្នាំ​​បំបាត់​ទុក​ព្រួយ ប្រភេទ Sertraline ពី​អ្នក​ប្រើ​ប្រាស់​ប្រមាណ ៦៥០​នាក់ ក្នុង​រយៈ​ពេល​១២​សប្តាហ៍។ ជា​លទ្ធផល​ បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល​ ៣​​សប្តាហ៍ ប្រសិទ្ធិភាព​ថ្នាំ បាន​តែ​បំបាត់​អារម្មណ៍​តាន​តឹង​​​បន្តិច​បន្តួច​ប៉ុណ្ណោះ ពោល​​គឺ ត្រូវ​រង់​ចាំ​ដល់​រយៈ​ពេល ៦​សប្តាហ៍​ ទើប​​មាន​ប្រសិទ្ធិភាព​ បំបាត់​ភាព​អន្ទះ​អន្ទែង បំបាត់​​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​បាន ហើយ​ប្រសិទ្ធិភាព​នោះ​បន្ត​ជាប់​រហូត​រយៈ​ពេល​ ១២​សប្តាហ៍។

ជា​មួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត Gemma Lewis ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថា៖ “ប្រភេទ​ថ្នាំ​បំបាត់​ទុក្ខ​ព្រួយ​ ពេញ​និយម​ណាស់​នៅ​ចក្រភព​អង់គ្លេស ហើយ​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ វា​កាន់​តែ​ពេញ​និយម​ សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ពិសេស​អ្នក​មាន​​ជីវភាព​​ធូរ​ធារ​’។

អត្ថបទពាក់ព័ន្ធ​៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/09/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ មាន រតនា បាន​ធ្វើ​បច្ចុប្បន្នភាព 23/09/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម