backup og meta

អ្នកជក់កើន​ ឯអ្នកឈឺសួត និងស្លាប់ក៏កើនច្រើន រដ្ឋអាមេរិកមួយ ហាម​ផ្ដាច់រឿងលក់​​បារីអេឡិចត្រូនិក

អ្នកជក់កើន​ ឯអ្នកឈឺសួត និងស្លាប់ក៏កើនច្រើន រដ្ឋអាមេរិកមួយ ហាម​ផ្ដាច់រឿងលក់​​បារីអេឡិចត្រូនិក

ដោយ​សារ​ មាន​កំណើន​អ្នក​ជក់​បារី​អេឡិចត្រូនិក​ (E-Cigarettes) កាន់​តែ​ច្រើន ពិសេស​ក្នុង​ចំណោម​យុវវ័យ និង​បាន​បង្ក​ជា​​បញ្ហា​ជំងឺ​សួត​​​កើត​ច្រើន និង​មាន​ករណី​ស្លាប់​ទៀត​​នោះ ពេល​នេះ​រដ្ឋ​អាមេរិក​​មួយ​​​បាន​សម្រេច​បិទ គ្រប់​ការ​លក់​ដូរ បារី​ប្រភេទ​នេះ​គ្រប់​​ប្រភេទ និង​រសជាតិ​ទាំង​អស់។

តាម​សារព័ត៌មាន CNN មន្ត្រី​​នៃ​រដ្ឋ​ញ៉ូវ​យក​ សហរដ្ឋអាមេរិក បាន​សម្រេច​​មូល​មតិ​តាម​រយៈ​ការ​បោះ​ឆ្នោត ស្រប​តាម​សំណើ​លោក Andrew Cuomo ជា​អភិបាល​​ជាន់​ខ្ពស់​នៃ​ រដ្ឋ​ខាង​លើ ក្នុង​ការ​បិទ​មិន​ឲ្យ​​លក់​បារី​អេឡិចត្រូនិក។ ហើយ​​ការ​ហាម​ប្រាម នេះ​នឹង​ធ្វើ​​ឡើង​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​ខាង​មុខ ជា​បណ្តោះ​អាសន្ន។

ចំពោះ​ទិស​ដៅ​នៃ​ការ​ហាម​ឃាត់​នេះ គឺ​ដើម្បី​បន្ថយ​នូវ​ចំនួន​អ្នក​ជក់​ដ៏​ច្រើន ជា​ពិសេស​នោះ គឺ​ក្រុម​​​គោល​ដៅ​លើ​កុមារ និង​យុវជន​ថ្នាក់​វិទ្យាល័យ​ ដែល​បាន​​ជក់​បារី​ប្រភេទ​នោះ ចេញ​ពី​ក្រោយ​ហេតុ​ផល​​​​ជា​លេស ​នៃ​យុទ្ធសាស្រ្ត​ទី​ផ្សារ​បារី​អេឡិចត្រូនិក ដែល​បាន​បង្កើត​ឲ្យ​មាន​ជម្រើស​​​​​រស​ជាតិ​ច្រើន​​អាច​ឲ្យ​ពួក​គេ​ទាំង​នោះ​បាន​សាក។

បើ​តាម​លោក​វេជ្ជបណ្ឌិត Howard Zucker ជា​មន្រ្តី​​គណកម្មការ​សុខាភិបាល​នៃ​រដ្ឋ​ខាង​លើ​នេះ បាន​ឲ្យ​ដឹង​ថា ​រសជាតិ​បារី​អេឡិចត្រូនិក​ច្រើន​ជម្រើស ជា​​យុទ្ធសាស្រ្ត​ទី​ផ្សារ​ទៅ​លើ​យុវជន​ ដូច​នេះ​ការ​ចេញ​វិធានការ​ខាង​លើ​គឺ​ដើម្បី​ទប់​ស្កាត់​នូវ​ចំនួន​អ្នក​ជក់​ដ៏​ច្រើន​នោះ​។ ​

អត្ថបទពាក់ព័ន្ធ៖

ផ្អែក​​តាម​ទិន្នន័យ​ពី​រដ្ឋ​ខាង​លើ ពី​ឆ្នាំ​២០១៤-២០១៨ ផលិត​ផល​បារី​ខាង​លើ ដែល​មាន​រសជាតិ​ ថ្នាំ​ជក់​ បាន​កើន​ឡើង​១៦០% ហើយ​ក្នុង​នោះ​អ្នក​ជក់​៤០% ជា​សិស្ស​ថ្នាក់​វិទ្យាល័យ។ ហើយ​គិត​មក​ទល់​ពេល​នេះ នៅ​សហរដ្ឋអាមេរិក​មាន​ករណី​អ្នក​ស្លាប់​ដោយ​សារ​បារី​ខាង​លើ មាន​ចំនួន​៧​នាក់ បូក​រួម​អ្នក​ឈឺ​សួត​ជា​ច្រើន​នាក់៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/09/17/health/new-york-ban-on-flavored-e-cigarettes/index.html

កំណែ​ប្រែបច្ចុប្បន្ន

23/09/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម