ក្រសួងសុខាភិបាលបានស្នើឲ្យម្ចាស់ផ្សារទំនើប ម៉ាត បេប៊ីម៉ាតទាំងអស់ បញ្ឈប់រាល់ការតាំងលក់ឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព ឧបករណ៍បរិក្ខារពេទ្យគ្រប់ប្រភេទ។
ចំណាត់ការរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញផលិតផលខាងលើមានតាំងលក់នៅតាមផ្សារទំនើប និងម៉ាត ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និង ដើម្បីពង្រឹងការអនុវត្តច្បាប់ ពិសេសធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឱសថដល់អ្នកប្រើប្រាស់។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ប្រសិនបើផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត ដែលមានលក្ខខណ្ឌសមស្រប ហើយមានបំណងបើកឱសថស្ថាន សូមទាក់ទងមកមន្ទីរសុខាភិបាល រាជធានី-ខេត្ត ឬអង្គភាពច្រកចេញចូលតែមួយសាលារាជធានី។
ខាងក្រោមនេះជា សេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាល៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]