backup og meta

ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន

ពេទ្យ ព្រមានថា ផឹកតែគជ់ អាចកើតជំងឺរ៉ាំរ៉ៃ និងគ្រោះថ្នាក់ធ្ងន់ៗច្រើន

នៅស្រុកខ្មែរយើង មាន​កុមារ និងយុវវ័យ​ជាច្រើន ចូលចិត្ត​ផឹកតែគជ់ ប៉ុន្ដែ​ពុំដឹង​ពី​ផលប៉ះពាល់​នៃ​ការ​ផឹកភេសជ្ជៈ​នេះទេ។ ចំណែក​នៅសិង្ហបុរី​វិញ តែគជ់ ក៏​និយម​​ខ្លាំងណាស់ដែរ រហូត​ខាង​មន្ទីរពេទ្យ​​Mount Alvernia Hospital អះអាង​ថា ​ភេសជ្ជៈ​នេះ អាចបណ្ដាល​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ ប៉ះពាល់បេះដូង ដាច់សរសៃឈាម​ខួរក្បាល និង​បង្ក​ជា​ហានិយភ័យ​ជំងឺធ្ងន់ៗ​មួយ​ចំនួន​ទៀត។ 

គ្រោះថ្នាក់​តែ​គជ់ បាន​ព្រមាន​ពលរដ្ឋ​សិង្ហបុរី ​ពី​តែគជ់​ដែលមាន​បរិមាណ​ស្ករ​ច្រើន។ សម្រាប់​ការ​ប្រៀបធៀប​តែគជ់ ៧​ប្រភេទ មន្ទីរពេទ្យ​រកឃើញ​ថា តែទឹកដោះគោ​ដែលប្រើ​ស្ករត្នោត ជាមួយ​គ្រាប់គជ់ (Brown Sugar Milk Tea With Pearls) ជាភេសជ្ជៈ​បង្ក​ហានិភ័យ​ដល់​សុខភាព​ជាងគេ។ វាមាន​ផ្ទុកស្ករ ចំនួន ១៨,៥​ស្លាបព្រា​កាហ្វេ។

មន្ទីរពេទ្យ ព្រមានថា ស្ករ ទឹកដោះគោ និងក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ (Non-dairy Creamer) ពិតជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ។ ក្នុង​នោះ ក្រែម​គ្មាន​សមាសធាតុ​ទឹកដោះគោ មាន​ផ្ទុក​ខ្លាញ់ Trans Fat ក្នុង​ទម្រង់​ជាប្រេងដូង Hydrogenated Palm Oil។ ​ឯ​ពពុះទឹកដោះគោ ក៏មាន​កាឡូរី​ខ្ពស់ដែរ គឺរហូត​ដល់ ២០៣​កាឡូរី និង​ពពុះ Cheese មាន ១៨០​កាឡូរី។ មន្ទីរពេទ្យ​បញ្ជាក់​ថា ប្រេងនេះ បង្កឲ្យ​កើតជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។ 

អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន! ក្មេង​ស្រី​​ម្នាក់ ចូលពេទ្យ​ដោយសារ​​​តែគជ់

ជាមួយ​គ្នានេះ មន្ទីរពេទ្យ រកឃើញ​ថា តែបៃតង និង​តែខ្មៅ ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម រលាកសន្លាក់ និង​មហារីក។

ដើម្បី​បង្ការ​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ មន្ទីរពេទ្យ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការផឹក​ភេសជ្ជៈ​ផ្អែម ដោយ​អតិថិជន​ត្រូវ​ជ្រើសរើស​ហាង ដែល​អាច​កែប្រែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ និង​កាត់បន្ថយ​រសជាតិ​ផ្អែម​បន្ដិចម្ដងៗ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.businessinsider.sg/brown-sugar-milk-tea-is-the-unhealthiest-bubble-tea-and-milk-foam-is-the-worst-topping-singapore-hospital-warns/?fbclid=IwAR3KVhJj8e0qNWaDh7itBvLiWNXyPKUwBOjzixLA32e6mip2NnFwdcSnjy4

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម

ថៃ រកឃើញ ជាតិស្ករក្នុងតែគជ់ស្ទើរមុខ លើសកម្រិតសុវត្ថិភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម