backup og meta

ហ្វីលីពីន ជួយដូរតម្រងនោម សុទ្ធតែប្រកាសលក់លើអនឡាញ!

ហ្វីលីពីន ជួយដូរតម្រងនោម សុទ្ធតែប្រកាសលក់លើអនឡាញ!

ហ្វីលីពីន ដែល​នៅក្នុង​ប្លុកអាស៊ាន​ជាមួយ​យើង ជាប្រទេស​ល្បីមួយ លើពិភពលោក ក្នុងទីផ្សារងងឹត ចំពោះការទិញលក់ អវៈយវៈ ឬសរីរាង្គ​មនុស្ស ​ជាមួយ​​​ឥណ្ឌា ប៉ាគីស្ថាន ចិន អេហ្ស៊ីប និង​កូឡុំប៊ី  រហូត​ប្រកាស​លក់​អនឡាញទៀត។ 

ពាក់ព័ន្ធ​បញ្ហា​នេះ កាសែត Channel News Asia ចុងសប្ដាហ៍មុន ចេញផ្សាយ​អត្ថបទ​ស៊ើបអង្កេត​​២ ករណី ស្ដីពី​ការជួញ​ដូរ​តម្រងនោម នៅ​​ហ្វីលីពីន ដែល​មិន​ញញើត​ច្បាប់ រហូត​ប្រកាស​លក់​ជា​សាធារណៈ​តាម​​អនឡាញ។

អ្នកជំងឺ ដែល​ឈាន​ដល់​ដំណាក់កាល​ផ្លាស់ប្ដូរ​តម្រងនោម បណ្ដាល​មកពី​ការខូចតម្រងនោម (Kidney Failure) ហើយ​មូលហេតុ​នៅពីក្រោយ​ជំងឺសាហាវ​នេះ គឺជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម។ អ្នកជំងឺ​ខូចតម្រងនោម​ជាអចិន្ត្រៃយ៍ ត្រូវរស់នៅ​ជាមួយ​ការលាងឈាម​ជាប្រចាំ។

នៅហ្វីលីពីន ការបរិច្ចាគសរីរាង្គ គឺស្របច្បាប់ បើសិន​អ្នកបរិច្ចាគ និង​អ្នកទទួល ជាសាច់ញាតិ​នឹងគ្នា។ លក្ខខណ្ឌ​ស្របច្បាប់​មួយ​ទៀត គឺចំណង​ផ្នែកអារម្មណ៍ (Emotional Bond) ដូចជា មិត្តប្រុស អាច​បរិច្ចា​គតម្រងនោម ឲ្យ​មិត្តស្រី​បាន ឬអ្នករួម​ការងារ​ជាមួយ​គ្នា រយៈពេល​លើសពី ១០​ឆ្នាំ ក៏អាច​បរិច្ចាគតម្រងនោម​ឲ្យ​គ្នា​បាន​ដែរ។ ក្រៅពីនេះ វាជា​ការជួយញ​ដូរ​តម្រងនោម​ដោយ​ខុសច្បាប់។

ទោះយ៉ាងណា ការផ្លាស់ប្ដូរ​តម្រងនោម នៅ​តាម​មន្ទីរពេទ្យ​ហ្វីលីពីន​ខ្លះ ក្នុង​នាម​បរិច្ចាគ បាន​ក្លាយទៅ​ជំនួញ ដែល​ធ្វើឡើង​តាមរយៈ​ទីផ្សារ​ងងឹត។ តាម Channel News Asia ដែល​ផ្អែក​លើ​គេហទំព័រ​ផ្សព្វផ្សាយ តម្រងនោម ១ អាច​មាន​តម្លៃ​រហូត​ដល់ ៩.៧០០​ដុល្លារ អាស្រ័យ​តាម​ការ​ចរចា។ ប៉ុន្ដែ តម្លៃ​ជាធម្មតា ចន្លោះពី ៣.៩០០-៥.៨០០​ដុល្លារ​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖

ចំណែក​តម្លៃ​សេវា​វះកាត់​ផ្លាស់ប្ដូរ​តម្រងនោម​វិញ គឺចន្លោះពី ១១.៦៥០-១៩.៤០០​ដុល្លារ។ សម្រាប់​អ្នកជំងឺ ដែល​មាន​ធនធាន ទំហំទឹកប្រាក់​ប៉ុណ្ណឹង មិនមែន​ជាបញ្ហា​នោះទេ។ កង្វក់​របស់​ពួកគេ គឺការ​រងចាំ​ការ​ផ្លាស់ប្ដូរ​តម្រងនោម​ដោយ​ស្របច្បាប់ និង​ការឈឺចាប់ ដែល​ត្រូវចំណាយ​ពេល​លាងឈាម​ពេញមួយ​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/kidney-for-sale-philippines-illegal-organ-trade-12007722

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម