ទម្រាំជាប់ឈ្មោះជា Most Innovative HealthTech ប្រចាំទ្វីបអាស៊ី មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែថ្ងៃនេះ លទ្ធផលទើបប្រកាសមុននេះបន្តិច ថា Hello Health Group ជាអ្នកទទួលជយលាភីក្នុងឆ្នាំនេះ ទោះជាឆ្នាំដំបូងដែលខ្លួនចូលរួមជែងជាមួយក្រុមហ៊ុនបងៗក្ដី។
Most Innovative HealthTech in Asia ជាការប្រកួតប្រជែងដ៏ធំមួយប្រចាំទ្វីប ដែលសុទ្ធតែចូលរួម ដោយបណ្ដាក្រុមហ៊ុនអនឡាញយក្សៗ ពាក់ព័ន្ធនឹងផ្នែកបង្កើតថ្មីជុំវិញសុខភាព (Innovative HealthTech) មិនថាក្នុងទម្រង់ណាទេ។ ក្រុមហ៊ុនដែលរួមចំណែកបង្កើនភាពងាយស្រួល ដើម្បីសុខភាពកាន់តែប្រសើរ (សរុប ៦៤) មកពីបណ្ដាប្រទេសធំៗ ជាច្រើនបូករួមទាំង ឥណ្ឌា និងអូស្ត្រាលី ជាដើម ក្រៅពីប្រទេសអាស៊ាន។
ការប្រកួតប្រជែងតាមរយៈអនឡាញនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានក្រុមហ៊ុន/ស្ថាប័ន ធ្វើការងារលើ Health Tech ជាច្រើនប្រទេសនៅអាស៊ី ចូលរួមប្រកួតប្រជែងគ្នា ដើម្បីជ្រើសរើសស្ថាប័នមួយមានគំនិតច្នៃប្រឌិត គុណតម្លៃ និងធ្វើការងារគាំពារសុខមាលភាពប្រជាពលរដ្ឋ។
បច្ចុប្បន្ន Hello Health Group មានបណ្ដាញសារព័ត៌មានជាច្រើនកំពុងដំណើរការតាមប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា កោះតៃវ៉ាន់ និងឥណ្ឌា។
ទោះជាវិបសាយ Hello គ្រូពេទ្យ ជាបណ្ដាញសារព័ត៌មានរបស់ Hello Health Group ដែលបានបង្កើតឡើងនៅចុងឆ្នាំ ២០១៨ ហើយថ្វីត្បិតទើបដំណើរការមិនដល់ ១ ឆ្នាំ ផង ប៉ុន្តែទទួលបានការចុចចូលមើលរាប់លានដងក្នុងមួយខែ ខណៈការផ្ញើសារឆ្លើយឆ្លងសំណួរផ្នែកសុខភាពតាមផេក ហ្វេសប៊ុកវិញ មានដល់រាប់ពាន់សំណួរឯណោះក្នុងមួយខែៗ ហើយតួលេខនេះ បន្តកើនឡើងជាប្រចាំ។
[embed-health-tool-bmi]