backup og meta

ស្លាប់ម្នាក់ទៀតហើយ ក្រោយឆ្កែលិឍ ហើយឆ្លងរោគ ខូចសរីរាង្គច្រើន ពេទ្យជួយមិនបាន

ស្លាប់ម្នាក់ទៀតហើយ ក្រោយឆ្កែលិឍ ហើយឆ្លងរោគ ខូចសរីរាង្គច្រើន ពេទ្យជួយមិនបាន

អ្នកដែល​ស្រលាញ់​សត្វចិញ្ចឹម ជាពិសេស​សត្វឆ្កែ និង​ឆ្មា គួរ​ប្រយ័ត្ន​បន្ដិច ព្រោះ​មាន​មេរោគ​កម្រ​ម្យ៉ាង ឆ្លងពី​សត្វទាំងនេះ  ដែលអាច​​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬឈាន​​ដល់​ស្លាប់ ដូចករណី​នេះអ៊ីចឹង។

ចេញផ្សាយ​លើ​កាសែត​អាមេរិក CNN កាលពី​ម្សិលមិញ បុរស​អាយុ ៦៣​ឆ្នាំ​ម្នាក់ រស់នៅ​​​អាល្លឺម៉ង់ បាន​បាត់បង់​ជីវិត ក្រោយ​ឆ្លងមេរោគ​កម្រ​ម្យ៉ាង ក្រោយ​សត្វ​ជាទីស្រលាញ់(​ឆ្កែ) លិឍ។

មេរោគ​ដែល​ចេញពី​សត្វឆ្កែ​នេះ ហៅថា Capnocytophaga Canimorsus ជា​ប្រភេទ​បាក់តេរី​ម្យ៉ាង ដែល​ត្រូវ​រកឃើញ​ក្នុង​មាត់​សត្វឆ្កែ និង​ឆ្មា ហើយ​វាឆ្លង​ទៅ​មនុស្ស​ក្នុង​ករណី​កម្រ។

ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ Red Cross របស់​អាល្លឺម៉ង់ បញ្ជាក់​ថា ជនរងគ្រោះ​នេះ មិនបានរងរបួស ឬ​លេចចេញអាការៈ​គួរ​ឲ្យ​សង្ស័យ​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ​ នៅ​សប្ដាហ៍​មុន ក្រោយ​សុនខលិឍ។ ដំបូង បុរស​នេះ មាន​រោគសញ្ញា​ដូច​ជំងឺផ្ដាសាយ បន្ទាប់មក​វិវត្ដ​ជា​ជំងឺ​ឆ្លងមេរោគ​ក្នុង​ឈាម​ធ្ងន់ធ្ងរ (Sepsis) និង​ថប់ដង្ហើម (Purpura Fulminans) ដែល​ជាបញ្ហា​ស្រួចស្រាវ​មួយ បណ្ដាល​មកពី​ការ​កកឈាម ជាំ និង​ស្បែក​ប្រែពណ៌ និង​វិវត្តន៍​ទៅ​ជា​ធ្ងន់តែម្ដង។

ស្ថានភាព​គួរ​ឲ្យ​បារម្ភនេះ ក៏​បាន​ទុកឱកាស ឲ្យ​ក្រុមគ្រូពេទ្យ សង្គ្រោះ​បន្ទាន់​ក៏ដោយ ក៏ស្ថានភាព​របស់​ជនរងគ្រោះចំណាស់​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅ និង​​​បាត់បង់​ជីវិត​​ដោយសារ​ខូចសរីរាង្គ​ជាច្រើន។ នេះបើតាម​ក្រុម​វេជ្ជបណ្ឌិត។

អត្ថបទពាក់ព័ន្ធ៖

ពាក់ព័ន្ធ​នឹងការ​ឆ្លងមេរោគ Capnocytophaga Canimorsus នៅ​ខែ​ឧសភា កន្លង​ទៅ ស្ត្រី​ម្នាក់ នៅ​រដ្ឋ Ohio របស់​អាមេរិក បាន​កាត់ដៃ និង​ជើង​ចោល ក្រោយ​ឆ្លង​មេរោក​នេះ។ ជាមួយ​គ្នានេះ កាលពី​ឆ្នាំ​២០១៨ បុរស​ម្នាក់ នៅ​រដ្ឋ Wisconsin ក៏ត្រូវ​បាន​កាត់​ផ្នែក​នៃ​ច្រមុះ និង​អវយវៈ ក្រោយ​មេរោគ Capnocytophaga Canimorsus ឆ្លង​ទៅកាន់​រាងកាយ។

វេជ្ជបណ្ឌិត Stephen Cole នៅ​សាលកវិទ្យាល័យ Pennsylvania របស់​អាមេរិក បញ្ជាក់ថា បាក់តេរី Capnocytophaga Canimorsus ស្ថិតនៅ​ក្នុង​មាត់​របស់​សត្វឆ្កែ តែ​ធម្មតា វាមិន​បណ្ដាល​ជាជំងឺ​គ្រោះថ្នាក់​ណាមួយ​នោះទេ។ ប៉ុន្ដែ​ក្នុង​ករណី​កម្រ លើ​អ្នកជំងឺ​ខ្លះ វាអាច​បណ្ដាល​ឲ្យ​ឆ្លងមេរោគ​ធ្ងន់ធ្ងរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://pets.webmd.com/news/20191125/german-dies-of-infection-from-dogs-lick

កំណែ​ប្រែបច្ចុប្បន្ន

26/11/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម