backup og meta

ជប៉ុន​ចាប់​ផ្តើមចិញ្ចឹម​សរីរាង្គ​មនុស្សក្នុង​ខ្លួន​ជ្រូក សម្រាប់​សម្រួល​ការ​វះ​កាត់ប្តូរ​សរីរាង្គ

ជប៉ុន​ចាប់​ផ្តើមចិញ្ចឹម​សរីរាង្គ​មនុស្សក្នុង​ខ្លួន​ជ្រូក សម្រាប់​សម្រួល​ការ​វះ​កាត់ប្តូរ​សរីរាង្គ

ជប៉ុន ចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត ដោយ​នឹង​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។

ក្រសួង​សុខាភិបាល​ជប៉ុន ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។

ក្រុម​អ្នក​ស្រាវ​ជ្រាវ រំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells ឬ iPS cells ទៅ​នឹង​ស៊ុត​បង្ក​កំណើត​របស់​សត្វ​ជ្រូក ដើម្បី​ឲ្យ​ធំ​លូត​លាស់​ក្នុង​ស្បូន​ជ្រូក។

អត្ថបទ​ពាក់​ព័ន្ធ៖

ស៊ុត​បង្ក​កំណើត​ត្រូវ​អ្នក​វិទ្យសាស្ត្រ​ជប៉ុន​រំពឹងថានឹង​លូត​លាស់​ទៅ​ជា​គភ៌​ដែល​ជា​ការ​ផ្សាំ​រវាង​កោសិកា​ដើម​របស់​ជ្រូក និង​កោសិកា​ដើម​របស់​មនុស្ស។ នៅ​៣០ថ្ងៃ​បន្ទាប់ ក្រុម​អ្នក​វិទ្យាសាស្ត្រ នឹង​ទាញ​យក​ភគ៌​ចេញ​មក​ក្រៅ ដើម្បី​ពិនិត្យ​មើល​ថា កោសិកា​មនុស្ស​បាន​លាយ​ជា​មួយ​កោសិកា​ដែល​នឹង​វិឌ្ឍន៍​ទៅ​ជា​លំពែង​បាន ឬ​យ៉ាង​ណា។ ករណី​លទ្ធផល​ដូច​ការ​រំពឹង​ទុក ភគ៌​នេះនឹង​ត្រូវ​រក្សា​ក្នុង​ស្បូន​ជ្រូក​ឲ្យ​យូរ​បំផុត​តាម​អាច​ធ្វើ​បាន ឬ​អាច​រង់ចាំ​រហូត​ដល់​សម្រាល​តែ​ម្តង។

អត្ថបទ​ពាក់​ព័ន្ធ៖

យ៉ាង​ណា ការ​សិក្សា​ត្រូវ​គេ​អះអាងថាត្រូវទាម​ទារ​រយៈពេល​យ៉ាង​ហោច​ណាស់១០​ឆ្នាំ ទើប​អាច​ប្រើ​ប្រាស់​សម្រាប់​ផ្លាស់​ប្តូរ​សរីរាង្គ​មនុស្ស​បាន ព្រោះ​មាន​បញ្ហា​ច្រើន​ទៀត​ទាម​ទារឲ្យ​មាន​ការ​ដោះ​ស្រាយ​ជា​មុន។

កាល​ពី​ខែ​មី​នា ឆ្នាំ២០១៩ រដ្ឋាភិបាល​ជប៉ុន ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ស្រាវជ្រាវចាក់​កោសិកា​ដើម​មនុស្ស ទៅ​ក្នុងស៊ុត​បង្ក​កំណើត​សត្វ​នោះ​ទេ ប៉ុន្តែ​ក្រោយ​សាស្ត្រាចារ្យ Hiromitsu Nakauchi នៃ​សកល​វិទ្យាល័យ​ក្រុង​តូក្យូ ជោគជ័យ​លើ​ការ​ស្រាវជ្រាវ​បង្កើត​សរីរាង្គ​មនុស្ស​ក្នុង​សត្វ​កណ្តុរ​មក ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ ដក​បម្រាម​នេះ​ចេញ​តែ​ម្តង ខណៈ​ការ​ស្រាវជ្រាវ​លើ​សត្វ​ជ្រូក ក៏​មាន​លោក Hiromitsu Nakauchi ចូល​រួម​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Japan approves research program to grow human organs in pigs

កំណែ​ប្រែបច្ចុប្បន្ន

10/01/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jan 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម