backup og meta

វត្តមានវីរុសកូរ៉ូណាថ្មីនៅខ្មែរ តើតម្រូវឲ្យយើងពាក់ម៉ាស់ទាំងអស់គ្នាមែនទេ?

វត្តមានវីរុសកូរ៉ូណាថ្មីនៅខ្មែរ តើតម្រូវឲ្យយើងពាក់ម៉ាស់ទាំងអស់គ្នាមែនទេ?

ខណៈ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដំបូងលើ​ជន​ជាតិ​ចិន​ម្នាក់ ​នៅ​ខេត្តព្រះសីហនុ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង ហើយ​ម្នាក់ៗ​បាន​ស្វះ​ស្វែង​រក​ទិញម៉ាស់មកពាក់ ដើម្បី​ការពារ​ខ្លួន​ពី​​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ។ ដើម្បី​ការពារ​ខ្លួន​ពី​ចម្លង​វីរុស​កូរ៉ូណា​ថ្មី​ តើ​តម្រូវ​ឲ្យ​យើង​ពាក់​ម៉ាស់​គ្រប់​គ្នា​មែន​ទេ?

បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា ទោះ​យើង​រក​ឃើញ​ជំងឺ​នេះ​មែន តែ​មិន​តម្រូវ​ឲ្យ​មនុស្ស​ទូ​ទាំង​ប្រទេស​ប្រើ​ម៉ាស់​នោះ​ទេ។ លោក​ជំទាវ​ថា តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក រឿង​ចាំបាច់​បំផុត​ដើម្បី​បង្ការ​ខ្លួន​ពីវីរ៉ុសកូរ៉ូណា យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត ជា​ពិសេស​នៅ​ពេល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ សត្វ ឬ​វត្ថុ​អ្វី​មួយ ដែល​យើង​មិន​ដឹង​ពី​ប្រវត្តិ​ច្បាស់​លាស់។

លោក​ជំទាវ​បាន​បន្ថែម​ថា ការ​ប្រើម៉ាស់ អនុវត្ត​សម្រាប់​តែ​ករណី​មាន​អ្នក​ជំងឺ​ក្អក ឬ​កណ្តាស់

ហើយ​យើង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ក្អក កណ្តាស់ ឲ្យ​លើស​ពី១ម៉ែត្រ​ឡើង​លើ ទើប​អាច​រួច​ផុត​ពី​ការ​ចម្លងបាន។ ការពាក់ម៉ាស់ គឺ​ដើម្បី​ការពារ​តំណក់ទឹក​មាត់​តូចៗ​ចេញ​ពី​ការ​ក្អក ឬ​កណ្តាស់​របស់​អ្នក​ជំងឺ ទៅ​ប៉ះ​មនុស្ស​​ដែល​នៅ​ជុំវិញ​ខ្លួន។

ក្នុង​ករណី​មួយ​ទៀត ប្រសិន​បើ​យើង​សង្ស័យ ឬ​ឃើញ​អ្នក​ដំណើរ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហើយ​យើង​នៅ​ជិត​ មិន​អាច​ចៀស​វាង​បាន​នោះ ការ​ពាក់​ម៉ាស់​អាច​ក៏​អាច​ការពារ​ខ្លួន​យើង​បាន​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម