ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ជាជនជាតិចិន ឈ្មោះ JIA JIANHUA មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅវេលាម៉ោង ១២ ថ្ងៃត្រង់នេះ។
ក្នុងនោះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ តែអ្នកទាំងនោះមកដល់ពេលនេះពុំមានចេញរោគសញ្ញាអ្វីនៅឡើយ ហើយមន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ។
គិតមកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០នេះ ប្រទេសកម្ពុជារកឃើញការឆ្លងវីរុសកូរ៉ូណាថ្មីតែ១ករណីប៉ុណ្ណោះ ពុំទាន់រកឃើញករណីថ្មីទៀតទេ។ ជនជាតិចិន ភេទប្រុស អាយុ ៦០ ឆ្នាំ ដែលរកឃើញមានឆ្លងវីរុសកូរ៉ូណាថ្មីនោះ បានធ្វើដំណើរមកពីក្រុង វូហាន ជាមួយគ្រួសារ ៣ នាក់ផ្សេងទៀត ដោយចេញដំណើរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ហើយចេញរោគសញ្ញា នៅថ្ងៃទី២៥ មករា (គ្រុនក្តៅ ហៀរសំបោរ) និងយកវត្ថុវិភាគនៅថ្ងៃទី ២៦ មករា ដោយឃើញលទ្ធផលវិជ្ជមាននៅថ្ងៃទី ២៧ មករា ដោយវិទ្យាស្ថាន ប៉ាស្ទ័រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]